​មក​ស្គាល់​ឡាន​ Toyota ដែល​មាន​ឈ្មោះ​ពីរ​

  • 2020-02-27 09:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ Toyota មាន​ច្រើន​ម៉ាក​ ច្រើន​ម៉ូដែល​ រៀប​រាប់​មិន​អស់ ហើយ​ក្នុង​នោះ​មាន​រថយន្ត​មួយ​ចំនួន​មាន​ប្រើ​ឈ្មោះ​ដល់​ទៅ​ពីរ​ឬលើសពីពីរ សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ផ្សេង​គ្នា។

១. Toyota Corolla ​នៅ​ប្រទេស​ចិន​មាន​ឈ្មោះ​ថា​ Toyota Levin

២. Toyota Camry នៅ​អូស្ត្រាលី​មាន​ឈ្មោះ Toyota Aurin

៣. Toyota Prius C នៅ​ជប៉ុន​មាន​ឈ្មោះ​ថា​ Toyota Aqua

៤. Toyota Avanza ឬ​អាច​ហៅ​ថា​ Daihatsu Xenia (ព្រោះ​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន​ Daihatsu ​និង​លក់​ដោយ​ Toyota)

៥. Toyota Calya ឬ​អាច​ហៅ​ថា Daihatsu Sigra

៦. Toyota Rush ឬ​ហៅ​ថា​ Daihatsu Terios ឬ​ហៅ​ថា​ Toyota Cami នៅ​ជប៉ុន​​​​​​

៧. Toyota Innova ឬ​ហៅ​ថា​ Toyota Kijang Innova នៅ​ឥណ្ឌូណេស៊ី

៨. Toyota Previa ឬ​ហៅ​ Toyota Estima នៅ​ជប៉ុន​ និង​ហៅ​ថា​ Toyota Tarago នៅ​អូស្ត្រាលី

៩. Toyota Verso ឬ​ហៅ​ថា​ Toyota E'Z នៅ​ចិន

១០. Toyota 4Runner ឬ​នៅ​ជប៉ុន​ស្គាល់​ថា​ Toyota Hilux Surf

១១. Toyota Fortuner ឬ​អាច​ហៅ​ថា​ Toyota SW4

១២. Toyota Highlander ឬ​ហៅ​ថា​ Toyota Kluger នៅ​អូស្ត្រាលី

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង