អាណិតហួស! រ៉ូ​លីន​ រាយរាប់ទុក្ខលំបាក​​ពេល​​ស្លៀក​ឈុតប្រ​ពៃណី​ម្តង​ៗ

  • 2018-03-26 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឹប​ផង​ចង​ផង​ជា​ផល​លំបាក​សម្រាប់​ តារា​ភេទ​ទី​៣ រូលីន​ត្រូវ​ធ្វើ​ពេល​ ស្លៀក​ពាក់​សម្រៀក​បំពាក់​ប្រពៃណី​ខ្មែរ​ម្តងៗ ។

តារា​ភេទ​​ទី​៣​ពូកែ​វោ​ហា​រ៉ូលីន​រៀបរាប់​ពី​ទុក្ខ​វេទនា​ពេល​ស្លៀក​ពាក់​បែប​ប្រពៃណី​ទាំង​អស់​សំណើច​ថានាង​ត្រូវ​ ចង​រឹប​ខ្លួន​ក្នុង​ការ​ស្លៀក​ខោ​គេន​ មុន​គ្រង​សំលៀក​បំពាក់​ប្រពៃណី​ដើម្បី​ឲ្យ​ឃើញ​រាង​ស្អាត។ នាង​បាន​បន្ត​ថា​ ជាពិសេស​ការ​ស្លៀក​ពាក់​ហូល​ផាមួង​គឺ​ត្រូវ​ពាក់​ស្បែក​ជើង​កែង ទើប​សមហើយវា​ក៏​ជា​ផល​លំបាក​មួយ​យ៉ាង​ដំណំ​សម្រាប់​នាង​​​។

ទោះជា​យ៉ាង​ណា​ភេទទី៣ សំឡេង​ស្រីរូបនេះ​បាន​បង្ហាញ​អារម្មណ៍​ស្រលាញ់​សំលៀក​បំពាក់​ ខ្មែរ​ ព្រោះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ ខ្លួន​ជា​នារី​ខ្មែរ​ដែល​សុភាព​និង​ស្រគត់ស្រគំ​ គួរ​ឲ្យ​ស្រលាញ់​។ ទន្ទឹម​នឹង​ផល​ល្អ​នេះ​អ្នក​នាង​ក៏​បាន​បង្ហាញ​ពី​ភាព​លំបាក​បន្ត​ដូច្នេះ​៖ « រាល់ពេល​ស្លៀក​ពាក់​ម្ដងៗ​ខ្ញុំ​ត្រូវ​ចង់​ផង​រឹង​ផង​តឹង​ណាស់។គឺ​ចង់​និង​រឹង​ខោ​គេន​ដើម្បី​ឲ្យ​ចេញ​រាង​មាន់ចែ​ស្អាត​​។ ហើយ​គីឡូ​ខ្ញុំ​ជិត​៨០ទៅ​ហើយ​​ត្រូវ​ទប់​ជាមួយ​កែង​ដ៏​តូច​នេះ ដូច្នោះ​ខ្ញុំ​ត្រូវ​ឈឺ​ចង្កិះ​ជា​ទម្ងន់ ធ្វើ​ម្ដេច​បើ​យើង​ចង់​ស្អាត​ត្រូវ​តែ​ទ្រាំ​ទៅ​។»

តាម​ការ​បញ្ជាប់​របស់​​ខ្លួន​បាន​ឲ្យ​ដឹង​ថា​នាង​មិន​ហ៊ាន​កាត់​សំលៀក​បំពាក់​បែប​ប្រពៃ​ណី​ខ្មែរ​ទេ​ព្រោះ​ខ្លាច​ស្លៀក​ពាក់​មិន​ចុះ​ ភាគ​ច្រើន​គឺ​នាង​ទិញ​ពី​ផ្សារ​មក​ព្រោះ​អាច​ពង្រីក​ឬ​​បង្រួម​បាន​តាម​ចិត្ត ៕

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី