ស្គាល់ប្រព័ន្ធ​ទឹក​ក្តៅ ទឹក​ត្រជាក់​កំពុង​ប្រើតាម​ផ្ទះ​ និង​សណ្ឋាគារ

  • 2018-07-31 08:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ប្រព័ន្ធទឹកក្ដៅទឹកត្រជាក់ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅតាមផ្ទះ សណ្ឋាគារ និងកន្លែងស្នាក់នៅនានា ព្រោះថាវាមានភាពងាយស្រួលក្នុងការកំណត់ចង់បានសីតុណ្ហភាពទឹកដែលអ្នកចង់បាន។ គួរឲ្យសោកស្ដាយ ការងារទាក់ទងនឹងរឿងដំឡើងប្រព័ន្ធទឹកក្ដៅទឹកត្រជាក់នេះ មិនមែនជារឿងងាយស្រួលឡើយ ពោលគឹយើងមិនអាចធ្វើវាបានដោយខ្លួនឯងឡើយ ដោយវាត្រូវការអ្នកជំនាញដូចជាជាងតប្រព័ន្ធទឹក។ យ៉ាងណាមិញ មានរឿងមួយដែលអ្នកអាចធ្វើបានគឺការសម្រេចចិត្តក្នុងការរើសប្រព័ន្ធទឹកក្ដៅទឹកត្រជាក់នេះ។

ថ្ងៃនេះ Sabay សូមបង្ហាញជូននូវប្រព័ន្ធទឹកក្ដៅទឹកត្រជាក់ទាំង ៥ ប្រភេទ ដែលមានភាពពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់តាមគេហដ្ឋាននៅជុំវិញពិភពលោក៖

១. ការប្រើធុងស្ដុកទឹកក្ដៅ ការប្រើធុងស្ដុកទឹកក្ដៅ ជារឿងមួយសាមញ្ញបំផុតសម្រាប់វិធីទាញយកទឹកក្ដៅមកប្រើប្រាស់។ ធុងទឹកក្ដៅនេះដំណើរការដោយមានប្រព័ន្ធសម្រាប់កម្ដៅទឹក ហើយវានឹងស្ដុកទឹកក្ដៅនោះដោយមានអ៊ីសូឡង់សម្រាប់រក្សាកម្ដៅទឹក និងឲ្យវាហូរតាមធុងនោះមកភ្លាមៗពេលត្រូវការប្រើប្រាស់។ នៅក្នុងធុងទឹកនេះ ក៏មានទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅ និងវ៉ាល់សម្រាប់បន្ថយសម្ពាធទឹកដែរ ក្នុងករណីដែលវាឡើងក្ដៅខ្លាំងរីកមាឌធ្វើឲ្យសម្ពាធកើនខ្ពស់ជាង ១៥០ ប៉ាស្កាល់ ឬក៏សីតុណ្ហភាពកើនដល់ ៩៩ អង្សាសេ។ ការប្រើប្រាស់ហ្គាសដើម្បីមកកម្ដៅទឹកនៅក្នុងធុងស្តុកទឹកនេះ មានតម្លៃទាប បើប្រៀបទៅនឹងថ្លៃចំណាយជាប្រចាំលើ ប្រព័ន្ធកម្ដៅទឹកដែលប្រើអគ្គិសនី ប៉ុន្តែថ្លៃដំឡើងរបស់វាថ្លៃជាង ហើយវិធីដំឡើងក៏ស្មុគស្មាញជាងប្រព័ន្ធកម្ដៅទឹកដែលប្រើអគ្គិសនីផងដែរ។ ម៉្យាងទៀត ធុងស្ដុកទឹកក្ដៅត្រូវការការលាងសម្អាត ៣ ទៅ ៤ ដងក្នុងមួយឆ្នាំដើម្បីធានាអាយុកាលប្រើប្រាស់របស់វា ដែលជាមធ្យមវាអាចប្រើប្រាស់បានពី ១០ ទៅ ១២ ឆ្នាំ។

២. ប្រព័ន្ធកម្ដៅទឹកភ្លាមៗ (មិនប្រើធុងស្ដុក) ប្រព័ន្ធកម្ដៅទឹកភ្លាមៗ មានដែកកម្ដៅដែលអាចដំឡើងសីតុណ្ហភាពបានលឿន ហើយឲ្យទឹកដែលមកប៉ះវានោះក្ដៅបានលឿនតាមតម្រូវការ។ ប្រព័ន្ធកម្ដៅទឹកភ្លាមៗ វាសន្សំសំចៃជាងប្រព័ន្ធដែលប្រើធុងសម្រាប់ស្ដុកទឹកក្ដៅពេលប្រើប្រាស់យូរ ប៉ុន្តែថ្លៃតម្លើងដំបូងវាអស់ច្រើនជាង។ ប៉ុន្តែ ប្រព័ន្ធកម្ដៅទឹកភ្លាមៗជាជម្រើសល្អសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវការប្រើប្រាស់ទឹកក្ដៅច្រើនគ្នាក្នុងពេលតែមួយ។ ការប្រើប្រាស់ហ្គាសសម្រាប់ប្រព័ន្ធកម្ដៅទឹកភ្លាមៗជាជម្រើសល្អបំផុត ប៉ុន្តែបើសិនជាប្រព័ន្ធកម្ដៅទឹកភ្លាមៗត្រូវការប្រើប្រាស់ក្នុងគ្រួសារដែលមានសមាជិកច្រើនគ្នានោះ ប្រព័ន្ធហ្គាសផ្គត់ផ្គងក៏ត្រូវតែធំតាមហ្នឹងដែរ ហើយបើនិយាយប្រព័ន្ធកម្ដៅទឹកភ្លាមៗដែលប្រើអគ្គិសនីទៀត វារឹតតែអស់ថ្លៃច្រើន ក្នុងការតម្លើងកម្រិតភ្លើង (អំពែភ្លើង) ដើម្បីឲ្យវាអាចអូសប្រព័ន្ធកម្ដៅទឹកភ្លាមៗនោះរួច។ ម៉្យាងវិញទៀត ដែកកម្ដៅរបស់ប្រព័ន្ធនេះ ក៏ត្រូវលាងសម្អាតសារធាតុរ៉ែចេញ យ៉ាងតិចក៏ម្ដងដែរក្នុងមួយឆ្នាំ ដើម្បីកុំឲ្យវាឆាប់ខូច មានច្រែះ និងអាចឲ្យទឹកមានបញ្ហា។

៣. ប្រព័ន្ធកម្ដៅដោយប្រើស្នប់ (ប្រព័ន្ធកម្ដៅកូនកាត់) ប្រព័ន្ធកម្ដៅដោយប្រើស្នប់ចាប់យកកម្ដៅពីក្នុងខ្យល់ ឬក៏ពីក្រោមដីហើយផ្ទេរវាទៅក្នុងទឹក។ បើនិយាយពីថ្លៃចំណាយលើអគ្គិសនីវិញ ប្រព័ន្ធកម្ដៅដោយប្រើស្នប់នេះប្រើប្រាស់ភ្លើងតិចជាង ប្រព័ន្ធកម្ដៅទឹកអគ្គិសនីទូទៅដល់ទៅ ៦០ ភាគរយឯណោះ។ បើនិយាយឲ្យខ្លីទៅ ការប្រើប្រាស់ប្រព័ន្ធកម្ដៅដោយប្រើស្នប់ក្នុងរយៈពេលយូរ ជួយសន្សំសំចៃថ្លៃចំណាយលើអគ្គិសនីបានច្រើនណាស់។ ប៉ុន្តែ បញ្ហាមួយដែលប្រព័ន្ធកម្ដៅដោយប្រើស្នប់មាននោះគឺ វាដើរមិនល្អឡើយក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ ហើយដោយហេតុថា ក្បាលស្នប់ស្ថិតនៅខាងក្រៅលើដីនោះ ប្រព័ន្ធកម្ដៅកូនកាត់នេះត្រូវការកន្លែងទូលាយសម្រាប់ដំឡើង ដែលវាត្រូវការកម្ពស់ដល់ទៅ ២,១៣ ម៉ែត្រឯណោះ។

៤. ប្រព័ន្ធកម្ដៅប្រើពន្លឺព្រះអាទិត្យ ប្រព័ន្ធកម្ដៅប្រើពន្លឺព្រះអាទិត្យ ប្រើប្រាស់ផ្ទាំងសូឡាស្រូបយកកម្ដៅពីពន្លឺព្រះអាទិត្យទៅកម្ដៅសារធាតុរាវនៅក្នុងប្រព័ន្ធដែកមួយ ដើម្បីដំឡើងកម្ដៅដែកនោះ ហើយឲ្យវាកម្ដៅទឹកនៅក្នុងធុងស្ដុក។ ប្រព័ន្ធកម្ដៅប្រើពន្លឺព្រះអាទិត្យនេះ ដំណើរការល្អបំផុតនៅពេលដែលមានកម្ដៅចាំងពេញលេញ ប៉ុន្តែនៅពេលដែលមេឃមានសភាពអាប់អួរ ប្រព័ន្ធកម្ដៅប្រើពន្លឺព្រះអាទិត្យក៏មានប្រព័ន្ធជំនួសដោយប្រព័ន្ធកម្ដៅទឹកប្រើអគ្គិសនី ឬក៏ហ្គាសផងដែរ។

៥.

ប្រភព៖ Roto-Rooter   ប្រែ​សម្រួល៖ ផាត សុវត្ថិ