ថ្មីទៀតហើយ! កូនកាត់ចិនម្នាក់នេះ រឿងស្លៀកសិច​ស៊ី មិនចេះខ្លាច

  • 2018-08-08 04:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ចាប់​អាជីព​ជា​តារា​ម៉ូដែលមិន​បាន​១ឆ្នាំ​ស្រួលបួល​ផង កញ្ញា លឹម សាំងលី ហៅ​ស្រីលី ចាប់​ផ្ដើម​មាន​ទីផ្សារ​ខ្លាំង​លើ​ការងារ​មួយ​នេះ​ស្ទើរ​គ្មាន​ពេល​សម្រាក ទាំង​នេះ​ក៏​ព្រោះ​តែ​រូប​សម្រស់​របស់​នាង ​និង​ភាព​ក្លាហាន​​ហ៊ាន​បញ្ចេញ​​ភាព​សិច​ស៊ី​មិន​ខ្លាច​ទៅ​តាម​ការ​កុម្ម៉ង់​​អ្នក​រៀបចំ​កម្មវិធី។

មាន​កំណើត​ក្នុង​រាជធានី​ភ្នំពេញ និង​ជា​កូន​ពៅ​​ក្នុង​ចំណោម​​បង​ប្អូន​៥នាក់​ប្រុស៣ស្រី១ កញ្ញា លឹម សាំងលី បាន​ឲ្យ​ដឹង​ថា នាង​គឺ​ជា​កូន​កាត់​ខ្មែរ​ចិន ហើយ​ទើប​តែ​ចូល​សិល្បៈ​ក្នុង​អាជីព​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​ជិត​១ឆ្នាំ​នេះ​ប៉ុណ្ណោះ។ នាង​ថា គ្រាន់​តែ​ចាប់​ផ្ដើម​ការងារ​ដំបូង​អ្នក​រៀបចំ​កម្មវិធី​បាន​តម្រូវ​ឲ្យ​នាង​ស្លៀក​សិច​ស៊ី​តែ​ម្ដង គួបផ្សំ​នាង​ជា​មនុស្ស​ចូល​ចិត្ត​ភាព​សិច​ស៊ី​​ផង​នោះ ដូច​នេះ​មិន​មែន​ជា​ឧប​សគ្គ​​សម្រាប់​​ ស្រីលី​ ឡើយ។

តារា​ស្រី​វ័យ​២៤ឆ្នាំ​រូប​នេះ​ប្រាប់​ថា ធ្លាប់​ដើរ​ម៉ូដ​ច្រើន​កម្មវិធី​ណាស់ ភាគ​ច្រើន​ជា​កម្មវិធី​​ធំៗ ហើយ​ការ​ស្លៀក​ពាក់​របស់​នាង​សុទ្ធតែ​សិច​ស៊ី​ទាំង​អស់ កម្មវិធី​ទាំង​នោះ​មាន​ដូច​ជា​សម្ពោធ​ផលិត​​ទូសព្ទ​ឬ រថយន្ត​ជា​ដើម។

ទន្ទឹម​គ្នា​នោះ​ដែរ​​ ស្រីលី បាន​ឲ្យ​ដឹង​បន្ថែម​ថា ក៏​មាន​អ្នក​ដឹក​នាំ​សម្ដែង​ជា​ច្រើន ហៅ​ថតMV ស្ប៉ត និង ភាពយន្ត​ជា​ដើម ប៉ុន្តែ​​ដោយ​នាង​ចេះ​តែ​ប្រកែក ត្បិត​អី​វល់​​ការងារ​ច្រើន​ពេក ​មិន​អាច​ឆ្លៀត​ទៅ​ថត​ឲ្យ​បាន។

ជា​មួយ​នឹង​ការ​បង្ហាញ​ភាព​សិច​ស៊ី​​ស្ទើរ​តែ​ប្រលែង​ខ្លួន​ទាំង​អស់​នេះ ស្រី​លី បញ្ជាក់​ថា នាង​នៅ​តែ​​​រក្សា​ភាព​សិច​ស៊ី​បែប​នេះ​បន្ត​ទៀត មិន​បោះ​បង់​ឡើយ ហើយ​ទៅ​ថ្ងៃ​អនាគត ប្រាប់​ថា ខ្លួន​នឹងលៃ​ពេល​ចូល​ថត​ភាព​យន្ត​​បន្ថែម​លើ​អាជីព​ដើរ​ម៉ូដ​នេះ​ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​ត្រូវ​បាន​មហាជន​ស្គាល់​កាន់​តែ​ច្បាស់។ ចំពោះ​ការ​ថត​ភាពយន្ត​វិញ ប្រសិន​បើ​នាង​ចូល​ថត​ពិត​មែន​នេះ តារា​ស្រី​រូប​នេះ ស្នើ​ទៅ​អ្នក​ដឹក​នាំ​សម្ដែង សូម​ជ្រើសរើស​​តួ​អង្គ​ណា​ដែល​មាន​ភាព​សិច​ស៊ី​ខ្លាំង ហើយ​មាន​ប្លង់​ច្រើន ឬ តួឯក​ ឬ តួរង មិន​សំខាន់​សម្រាប់​នាង​ឡើយ៕

រូបភាព៖ ផ្តល់សិទ្ធិដោត ស្រីលី

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី