ថៃគ្រោងបើកឲ្យប្រើកញ្ឆាស្របច្បាប់ដំបូងបង្អស់ក្នុងអាស៊ី ព្រោះហេតុផល១
- 2018-11-02 03:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងបើកឲ្យប្រើកញ្ឆាស្របច្បាប់ដំបូងបង្អស់ក្នុងអាស៊ី ព្រោះហេតុផល១
ចន្លោះមិនឃើញ
រដ្ឋាភិបាលថៃ កំពុងរៀបចំផែនការដាក់ឲ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ដោយសង្ឃឹមថានឹងអាចរកបានប្រាក់ចំណូលរាប់ពាន់លានដុល្លារពីឧស្សាហកម្មនេះ។
យោងតាមប្រធានសភានីតិប្បញ្ញត្តិជាតិលោក Jet Sirathraanon ឲ្យដឹងថា "យើងបានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាស្របច្បាប់រួចហើយ និងរង់ចាំការសម្រេចក្នុងរយៈពេលតិចជាងមួយខែ។" លោកបន្ថែមទៀតថា ការអនុញ្ញាតឲ្យប្រើកញ្ឆានេះ គឺក្នុងគោលបំណងសម្រាប់ជាឱសថប៉ុណ្ណោះ មិនមែនសម្រាប់ការកម្សាន្ដនោះទេ។
ជាមួយគ្នាដែរ ថៃសង្ឃឹមថានឹងអាចរកប្រាក់ចំណូលបានច្រើនពីឧស្សាហកម្មនេះ ខណៈពេលដែលគុណភាពកញ្ឆារបស់ថៃត្រូវបានទទួលស្គាល់ដោយលោកខាងលិច ហើយអាចប្រកួតប្រជែងក្នុងទីផ្សារ។