គួរឲ្យភ្ញាក់ផ្អើល! ការសិក្សាថ្មីបង្ហាញថា អ្នកចូលចិត្តញ៉ាំម្ទេសប្រឈមខ្ពស់នឹងបាត់បង់ការចងចាំ
- 2019-07-25 07:45:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យភ្ញាក់ផ្អើល! ការសិក្សាថ្មីបង្ហាញថា អ្នកចូលចិត្តញ៉ាំម្ទេសប្រឈមខ្ពស់នឹងបាត់បង់ការចងចាំ
ចន្លោះមិនឃើញ
ការសិក្សាថ្មីដែលបានធ្វើទៅលើមនុស្សជាង៤ ៥០០នាក់ បង្ហាញថាអ្នកដែលចូលចិត្តញ៉ាំម្ទេសច្រើនជាង ៥០ខាំក្នុងមួយថ្ងៃ ប្រឈមមុខខ្ពស់នឹងការចុះខ្សោយការចងចាំ។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Qatar រួមជាមួយដៃគូមកពីសកលវិទ្យាល័យ Southern Australia ដែលបង្ហាញថាការញ៉ាំម្ទេសច្រើន មានទំនាក់ទំនងប្រមាណជា ៥៦%នឹងការធ្លាក់ចុះការចងចាំក្នុងរយៈពេលជាង ១៥ឆ្នាំ។ យោងតាមអ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិត Zumin Shi ឲ្យដឹងថា "យើងបានរកឃើញការប៉ះពាល់ភាគច្រើនទៅលើមនុស្សវ័យចំណាស់ ដែលអាចឈានដល់ជំងឺវង្វេងវង្វាន់។” ជំងឺវង្វេង (Dementia) ដែលជាទម្រង់ចាប់ផ្ដើមនៃជំងឺ Alzheimer មានផលប៉ះពាល់ដល់ប្រជាជនជាង ៨៥០ ០០០នាក់នៅចក្រភពអង់គ្លេស។
យ៉ាងណាមិញ ការសិក្សាថ្មី បានធ្វើឲ្យមានភាពចម្រូងចម្រាសជាខ្លាំង ដោយសារការសិក្សាដាច់ដោយឡែកមួយទៀតកាលពីលើកមុន បង្ហាញថាម្ទេសមានសារប្រយោជន៍សម្រាប់រាងកាយជួយដល់ប្រព័ន្ធរំលាយអាហារ និងសម្រកទម្ងន់៕