ក្មេងប្រុសស្បែកស ក្នុងរូបថតមានប្រវត្តិតស៊ូមិនធម្មតា មុននឹងក្លាយជាកីឡាករល្បី
- 2019-09-18 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសស្បែកស ក្នុងរូបថតមានប្រវត្តិតស៊ូមិនធម្មតា មុននឹងក្លាយជាកីឡាករល្បី
ចន្លោះមិនឃើញ
រូបភាពក្មេងប្រុសស្បែកសម្នាក់ ស្ថិតក្នុងចំណោមយុវជនៗស្បែកខ្មៅជាច្រើននាក់ ត្រូវបានគេចែកចាយជាច្រើនក្នុងបណ្ដាញសង្គម។ តាមពិតក្មេងប្រុសនោះគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែតកីឡាករ John Guidetti។
ខ្សែប្រយុទ្ធរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុង ណៃរ៉ូប៊ី ដែលជារដ្ឋធានីប្រទេសកេនយ៉ា ជាមួយក្រុមគ្រួសារ កាលពីឆ្នាំ២០០២ កំឡុងពេលដែលគេមានអាយុ ១០ឆ្នាំ នេះបើតាមប្រភពមួយចំនួន។ នៅទីនោះ គេបានហ្វឹកហាត់បាល់ទាត់ជាមួយ សាលាបណ្ដុះបណ្ដាលបាល់ទាត់កេនយ៉ា។ សរុបទៅគេចំណាយពេលជាង ៥ឆ្នាំ នៅក្នុងប្រទេសអាហ្វ្រិកនេះ។
បកស្រាយនឹងអាថ៌កំបាំងពីក្រោយរូបភាព សារព័ត៌មានមួយចំនួនបានចុះផ្សាយថា កីឡាកររូបនេះបានទៅកេនយ៉ា នៅអាយុ ៣ឆ្នាំ ដោយសារតែឪពុកគេធ្វើគ្រូបង្រៀន នៅទីនោះ។ ក្នុងសាលាបាល់ទាត់ អត់មានអាហារ និងខោអាវទេ តែរាល់ថ្ងៃគេ និងកីឡាករកេនយ៉ាដទៃ តែងតែសើចសប្បាយជាមួយគ្នា។ Guidetti និយាយថា គេស្រលាញ់មនុស្សទាំងនេះណាស់។
John Guidetti កំពុងតែលេងនៅក្លឹបអេស្ប៉ាញ Alaves។ ប៉ុន្តែគេបានផ្លាស់ប្ដូរក្លឹបជាច្រើនមកហើយ ដោយពេលត្រលប់មកអឺរ៉ុបវិញនៅឆ្នាំ២០០៨ គេមានឈ្មោះនៅ Manchester City ប៉ុន្តែត្រូវបានដាក់ឲ្យខ្ចីជើងនៅក្លឹបជាច្រើនដូចជា ក្លឹបស៊ុយអែត IF Brommapojkarna ក្លឹបអង់គ្លេស Burnley រួចទៅហុល្លង់លេងឲ្យ Feyenood ក្រោយមកទៅ Celtic នៃស្កុតឡែន បន្តមកទៀតក៏ទៅអេស្ប៉ាញលេងនៅ Celta de Vigo រួចក៏លេងឲ្យ Alaves តាំងពីឆ្នាំ២០១៨។
កីឡាកររូបនេះបានលេងនៅក្រុមជម្រើសជាតិស៊ុយអែត ចាប់ពីឆ្នាំ២០១២មក ដោយបានលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗជាច្រើន៕