គ្រូ PSG៖ ឈ្នះ Real គឺដោយសារតែអត់មានវត្តមាន Mbappe, Cavani និង Neymar
- 2019-09-19 12:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ PSG៖ ឈ្នះ Real គឺដោយសារតែអត់មានវត្តមាន Mbappe, Cavani និង Neymar
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Paris Saint-Germain លោក Thomas Tuchel បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា អវត្តមានរបស់ខ្សែប្រយុទ្ធសំខាន់ៗមួយចំនួនដូចជា Kylian Mbappe និង Neymar ធ្វើឲ្យក្លឹបរបស់លោកឈ្នះ Real Madrid។
លោកបាននិយាយថា៖ " ប្រហែលជាអវត្តមានរបស់ Cavani, Neymar និង Mbappe ជួយក្រុមឲ្យឈ្នះ Real។ ប្រហែលជាមានសម្ពាធតិច ព្រោះថាគ្រប់គ្នាឆ្ងល់ពីរបៀប ដែលយើងយកឈ្នះ ដោយគ្មានកីឡាករសំខាន់ៗទាំងនោះ " ។
លោកបានបន្តថា៖ " វាអាចជួយដែរ ដោយសារតែយើងមិនមែនជាក្រុម ដែលគេគិតថាឈ្នះ ដោយគ្មានកីឡាករទាំងនោះ។ វាអាចបន្ធូរសម្ពាធខ្លះពីពួកកីឡាករ " ។
ក្លឹប Paris Saint-Germain កំពុងតែឈរកំពូលតារាងនៃពូល A ដោយមាន ៣ពិន្ទុ ក្រោយពីឈ្នះ Real Madrid ក្នុងលទ្ធផល ៣-០៕