ចំណេញបាត់! ផ្សារទំនើបចិនល្បីមួយបើកសាខាថ្មីលើផ្លូវ ២៧១ ចុះថ្លៃ ២០%លើគ្រប់ទំនិញ

  • 2019-09-25 04:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធដ៏សកម្មមួយរបស់​ក្រុម​ហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​បើក​សម្ពោធន៍​ផ្សារ​ទំនើប​ព្រីនស៍ ស៊ុបភើម៉ាឃីត (Prince Supermarket) ដែល​ជាសាខា​ទី៨ របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៥ កញ្ញានេះ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ ២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ការ​បើក​សម្ពោធន៍ព្រីនស៍ ស៊ុបភើម៉ាឃីត ​គឺ​ដើម្បី​បំពេញ​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​តម្រូវ​ការ​នៃ​ការ​ទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និង​ទំនិញ​សំខាន់ៗផ្សេងៗទៀត ហើយបើកដំណើរការពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១១យប់ ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ។ ការ​បើក​សម្ពោធន៍​សាខា​ថ្មី​នេះ​ដែរ​ក៏​មាន​ការ​ថែម​ជូន​ពិសេស​នូវ ប្រមូសិន រហូតដល់ ២០% ទៅ​តាម​មុខ​ទំនិញ​ផ្សេងៗ ដែល​មាន​ផលិតផល​ចម្រុះ​សរុប​ជាង ១ ៨០០ មុខ​ទំនិញ។

ព្រីនស៍ ស៊ុបភើម៉ាឃីត ដែល​មាន​លកផលិតផល​ខ្មែរ និង​ក្រៅ​ពី​នោះ​ជា​ផលិត​ផលនាំចូលពីក្រៅប្រទេស​ជាច្រើន​ទៀតដូចជា ចិន ថៃ និងជប៉ុន ជាដើម។ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប បាន​ប្រាប់ថាចាប់​តាំង​ពី​បើក​ដំណើរ​ការ​មក​ផលិត​ផល​ដែល លក់​ដាច់​ជាង​គេ​គឺ ប្រភេទ​អាហារ​ដូច​ជា បន្លែ ផ្លែឈើ និង​សាច់​ត្រី ជា​ដើម។

លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប បានលើកឡើងថា សម្រាប់​ផែន​ការ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​​ក្រុមហ៊ុន នឹង​ពង្រីកទីតាំងផ្សារទំនើបព្រីនស៍អោយបាន ១០​ទីតាំង​បន្ថែម​ទៀត ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ក្រុមហ៊ុន ឈាន​ជើង​ទៅ​ពង្រីក​ទីតាំង​បន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត។

តាម​ការ​បង្ហើប​ពី​គម្រោង​វិនិយោគ​របស់​ថ្នាក់​ដឹកនាំព្រីនស៍ ស៊ុបភើម៉ាឃីត នឹង​បន្ត​គម្រោង​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា​ Prince​ Fresh​ ក្នុង​ទំហំ​ផ្ទៃ​ដី​ ១ ៣០០​ ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ និង Prince​ Market​ ក្នុង​ទំហំ​ចាប់​ពី​ ២ ០០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត​ផង។ ក្រុមហ៊ុន​បាន​រៀប​ចំនូវ​គម្រោង​របស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និង​សៀមរាប គឺជា​ទីតាំង​អាទិភាព​របស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម ៕

អត្ថបទ៖ ម៉េងងី