ប្រទេសប្រាំមានព្រៃឈើលើសពី៨០ភាគរយនៃផ្ទៃដីសរុប
- 2019-10-21 07:42:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសប្រាំមានព្រៃឈើលើសពី៨០ភាគរយនៃផ្ទៃដីសរុប
ចន្លោះមិនឃើញ
នៅលើពិភពលោកយើងនេះតំបន់បៃតងត្រូវបានគេចាត់ទុកថាជាសួតរបស់ផែនដីនៃយើង។ ព្រៃឈើគ្របដណ្ដប់លើផែនដីប្រមាណជាមួយភាគបី។ ព្រៃឈើទាំងនេះជួយទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ស្រូបជាតិពុល ធ្វើឲ្យភ្លៀងធ្លាក់ទៀងទាត់ និងគាំទ្រដល់ជីវិតមនុស្សសត្វជាដើម។
ខាងក្រោមនេះជាប្រទេសដែលមានព្រៃឈើចាប់ពី៨០ភាគនៃផ្ទៃដៃរបស់ខ្លួន៖
១. ប្រទេសសូរីណាម៖ ជាប្រទេសតូចមួយនៅឆ្នេរភាគខាងជើងនៃទ្វីបអាម៉េរិកខាងត្បូង ហើយព្រៃឈើនៅប្រទេសមានមាន៩៨,៣ភាគរយនៃផ្ទៃដីសរុប។
២. សហព័ន្ធមីក្រូណេស៊ី៖ ជារដ្ឋសហព័ន្ធនៅតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំដោយកោះចំនួន៦០០ ហើយមានព្រៃឈើគ្រប់ដណ្ដប់ផ្ទៃដីសរុប៩១,៩ភាគរយ។
៣. ប្រទេសហ្កាបុង៖ ព្រៃឈើគ្របដណ្ដប់ផ្ទៃដី៩០ភាគរយនៃផ្ទៃដីសរុប។
៤. ប្រទេសសីស្ហែល៖ ជាប្រទេសប្រជុំដោយកោះចំនួន១១៥ នៅតំបន់អាហ្វ្រិកខាងកើត មានព្រៃឈើចំនួន៨៨,៤ភាគរយនៃផ្ទៃដីសរុប។
៥. ប្រទេសឡាវ៖ ប្រទេសនេះមានព្រៃឈើគ្របដណ្ដប់ផ្ទៃដីសរុបចំនួន៨២,១ភាគរយនៃផ្ទៃដីរបស់ប្រទេស៕