យប់ឆ្លងឆ្នាំ សៀងហៃ អត់បាញ់កាំជ្រួច តែប្រើ Drone ជំនួស ឡូយកប់! (វីដេអូ)

  • 2020-01-02 07:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងសៀងហៃ បានប្រើប្រាស់ Drone ចំនួនជិត ២ ០០០គ្រឿង បង្ហោះពេញផ្ទៃមេឃនារាត្រីឆ្លងឆ្នាំ២០១៩ ចូលឆ្នាំ២០២០ នៅលើដងទន្លេ Huangpu River ដើម្បីស្វាគមន៍ឆ្នាំថ្មី។

Drone ទាំងនោះបានប្រមូលផ្តុំគ្នាចេញជារូបផ្សេងៗ ក្នុងនោះរួមទាំងរូប ផែនដី និងសត្វនាគថែមទៀតផង។ លើសពីនេះទៅទៀត នៅពេលជិតដល់ម៉ោង វាក៏បានផ្តុំគ្នាចេញជាលេខដើម្បីរាប់ថយក្រោយផងដែរ។

ទិដ្ឋភាពដ៏អស្ចារ្យនោះត្រូវបានបញ្ចប់ដោយ Drone ផ្តុំគ្នាចេញជាតួអង្គចិន Zhui Meng៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ចុចអាន៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី