មកដឹងចំណុចពិសេសឡានអគ្គិសនី Porsche ធ្វើឲ្យមហាសេដ្ឋី Bill Gates លង់ចិត្ត

  • 2020-02-20 03:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ Microsoft លោក Bill Gates បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​​មួយ​ថា​ ខ្លួន​បា​ទិញ​រថយន្ត​អគ្គិសនី Porsche Taycan ជា​ប្រភេទ​រថយន្ត​ស្ព័រ ដែល​វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​មហាសេដ្ឋី​រូប​នេះ។

ខាង​ក្រោម​គឺ​ជា​ចំណុច​ពិសេសៗ​មួយ​ចំនួន​អំពី​រថយន្ត Porsche Taycan ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ចុង​ឆ្នាំ​​មុន ៖

  • រថយន្ត​ Taycan មាន​បី​ប្រភេទ គឺ Taycan 4S, Taycan Turbo និង Taycan Turbo S
  • Taycan 4S មាន​តម្លៃ​ចាប់​ពី ១០៣ ៨០០ ដុល្លារ
  • Taycan Turbo មាន​តម្លៃ​ចាប់​ពី ១៥០ ៩០០ ដុល្លារ
  • Taycan Turbo S មាន​តម្លៃ​ចាប់​ពី ១៨៥ ០០០ ដុល្លារ
  • Taycan Turbo និង Turbo S អាច​រត់​ដល់​ល្បឿន ២៥៩ គ.ម/ម៉ ចំណែក Taycan 4S រត់​ដល់ ២៤៩ គ.ម/ម៉
  • Taycan Turbo និង Turbo S អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៣វិនាទី ចំណែក​ Taycan 4S ប្រើ​ពេល ៣,៨ វិនាទី
  • Turbo S មាន​កម្លាំង​ដល់ ៧៥០ សេះ និង Turbo មាន​កម្លាំង​ ៦៧០ សេះ ចំណែក 4S មាន​​កម្លាំង​ដល់ ៥៦២ សេះ
  • Turbo និង Turbo S មាន​អាគុយ​ទំហំ ៩៣ គីឡូវ៉ាត់​ម៉ោង ចំណែក​ 4S អាច​ដាក់​អាគុយ ៧៩ គីឡូវ៉ាត់​ម៉ោង ឬ ៩៣ គីឡូវ៉ាត់​ម៉ោង
  • Taycan Turbo ជិះ​បាន​ចម្ងាយ​ ៣២៣ គ.ម ចំណែក Turbo S ជិះ​បាន​ចម្ងាយ​ ៣០៨ គ.ម ហើយ​ Porsche មិន​បាន​ប្រាប់​អំពី 4S ឡើយ
  • Porsche អះអាង​ថា​ Taycan អាច​សាក​ពី ៥% ដល់ ៨០% ក្នុង​ពេល​ ២២,៥ នាទី
  • តាប្លូ​គឺ​មាន​​លក្ខណៈ​ដូច​ Porsche ទូទៅ​ដែរ ប៉ុន្តែ​ការ​បញ្ជា​ភាគ​ច្រើន​បាន​ប្ដូរ​ទៅ​ Touch Screen វិញ​

  • ​ទាំង​បី​ប្រភេទ​គឺ​​កុងទ័រ​ឌីជីថល​ទំហំ ១៦,៨ អ៊ីញ មាន​អេក្រង់​កម្សាន្ត​ទំហំ ១០,៩ អ៊ីញ និង​មាន​អេក្រង់​សម្រាប់​ចុច​មួយ​ទៀត​ទំហំ ៨,៤ អ៊ីញ

  • ការ​រចនា​កុងទ័រ​របស់ Taycan គឺ​បាន​គំនិត​ពី Porsche 911 ជំនាន់​ដំបូង
  • មុខងារ​ជា​ច្រើន​ដែល​ត្រូវ​បញ្ជា​ដោយ​ប៊ូតុង ឬ​កុង​តាក់ បាន​ប្ដូរ​មក​ជា​ការ​ Touch ឬ​បញ្ជា​ដោយ​សំឡេង​ជំនួស​វិញ
  • អតិថិជន​អាច​ជ្រើស​រើស​រវាង​ស្បែក​ពីរ​ប្រភេទ ឬ​ "Race-Tex” ដែល​ជា​ប្រភេទ​ធ្វើ​ពី​សរសៃ​កំណាត់​តូចៗ​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង