សាលារៀនប្រមាណជា១១០ ត្រូវបានបិទនៅក្នុងខេត្តសៀមរាបក្រោយពីមានការផ្ទុះកូរ៉ូណា
- 2020-03-10 06:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលារៀនប្រមាណជា១១០ ត្រូវបានបិទនៅក្នុងខេត្តសៀមរាបក្រោយពីមានការផ្ទុះកូរ៉ូណា
ចន្លោះមិនឃើញ
សាលារៀនទាំងរដ្ឋ និង ឯកជន ត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណានៅក្នុងខេត្តសៀមរាប លើបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំម្នាក់ ក្រោយការប៉ះពាល់ដោយផ្ទាល់លើបុរសជនជាតិជប៉ុនដែលមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវនានាក្នុងខេត្តសៀមរាប កាលពីព្រឹក ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ ថា ក្នុងអំឡុងពេលនៃការបិទនេះ អាជ្ញាធរ សហការជាមួយមន្ទីសុខាភិបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើការចុះសំអាតនៅតាមសាលារៀន និង តាមទីសាធារណៈ ដើម្បីកំចាត់មេរោគ៕