មេ UEFA ទម្លាយថា UCL និង UEL អាចនឹងលេងនៅដីកណ្ដាលមួយ
- 2020-04-05 01:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ UEFA ទម្លាយថា UCL និង UEL អាចនឹងលេងនៅដីកណ្ដាលមួយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុបលោក Aleksander Ceferin បានទម្លាយកាលពីពេលថ្មីៗនេះថា ប្រកួត UEFA Champions League និងប្រកួត UEFA Europa League អាចនឹងលេងនៅទីតាំងកណ្ដាលណាមួយ ដើម្បីឲ្យបញ្ចប់មុនថ្ងៃទី៣ ខែសីហា។
លោកបានលើកឡើងថា៖ " ទាំង Champions League និង Europa League ត្រូវតែបញ្ចប់នៅថ្ងៃទី៣ ខែសីហា។ យើងត្រូវតែចេះបត់បែន ហើយប្រសិនបើវិបត្តិកូវីដនេះឆាប់ចប់ នោះយើងនឹងចាប់ផ្ដើមភ្លាមៗដែរ " ។
លោកបានបន្តថា៖ " យើងអាចលេងជាមួយប្រព័ន្ធសព្វថ្ងៃនេះ ឬ លេងប្រព័ន្ធមួយប្រកួត (គ្មានជើងទី១ ឬ ជើងទី២) នៅដែនដីកណ្ដាលណាមួយ។ ឥលូវមានតែជម្រើសត្រូវលេង ជាមួយប្រកួត ៨ក្រុមចុងក្រោយ ឬ ៤ក្រុមចុងក្រោយប៉ុណ្ណោះ " ។
គួរបញ្ជាក់ផងដែរថា បញ្ហាលេងនៅដែនដីកណ្ដាលនេះ ក៏មានព័ត៌មានបែកធ្លាយមួយកាលពីពេលថ្មីៗនេះ ដែលទម្លាយថា Premier League អាចនឹងលេងនៅប្រទេសចិន ដើម្បីបញ្ចប់រដូវកាលរបស់ខ្លួន។ ប៉ុន្តែមិនទាន់មានប្រភពផ្លូវការណា ចេញមកបកស្រាយនៅឡើយទេ៕