ចរចា​មិន​ត្រូវ​គ្នា Willian ទំនង​ជា​ចេញ​ពី Chelsea

  • 2020-04-06 02:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប Willian នឹង​អស់​នៅ​ចុង​រដូវ​កាល​នេះ ខណៈ​ការ​ចរចា​​កុង​ត្រា​ថ្មី ពួកគេ​និយាយ​មិន​ត្រូវ​គ្នា។

បើ​តាម​សម្ដី​របស់​កីឡាករ​ប្រេស៊ីល រូប​គេ​ចង់​បាន​កុងត្រា​ដល់​ទៅ​៣​ឆ្នាំ ប៉ុន្តែ​ភាគី​ក្លឹប​ឱ្យ​តែ​​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

កីឡាករ​វ័យ​៣១​ឆ្នាំ​បន្ត​ថា៖ «ជាមួយ Chelsea គឺ​ចប់​ហើយ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា កុងត្រា​ខ្ញុំ​នឹង​អស់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត។ ការ​បន្ត​គឺ​ពិបាក។ Chelsea សុំ​បន្ត​ឱ្យ​ខ្ញុំ​២​ឆ្នាំ​ទៀត ប៉ុន្តែ​ខ្ញុំ​ចង់​បាន​៣​ឆ្នាំ។ ពួក​យើង​មិនបាន​និយាយ​គ្នាទៀត​ទេ។ មិនមានការ​ចរចា​ទៀត​ឡើយ»។

មាន​ក្លឹប​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​មក​លើ Willian ដែល​ក្លឹប​ទាំង​នោះ​មាន​ដូច​ជា Barcelona និង Paris Saint-Germain ចំណែក​លោក Maurizio Sarri និង Jose Mourinho គ្រូបង្វឹក Juventus និង Tottenham ក៏​ចាប់​អារម្មណ៍​ដូច​គ្នា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ