បេក្ខភាព​ប្រធាន​ក្លឹប​ Barca សន្យា​ថា​នឹង​នាំ​គ្រូ​ឆ្នើម​ម្នាក់​ពី​អង់គ្លេស​មក​ដឹកនាំ​ក្លឹប

  • 2020-05-12 12:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​នាំ​យក​អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola ត្រលប់​មក​ដឹកនាំ​ Barcelona វិញ ជា​ពាក្យ​សន្យា​របស់​លោក Joan Laporta បេក្ខភាព​ប្រធាន​ក្លឹប​ សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២១។

លោក Laporta បាន​ព្រលយ​ថា៖ " ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ណាស់​ ក្នុង​ការ​នាំ​យក​ Pep ត្រលប់​មក​ដឹកនាំ​ក្លឹប​វិញ តែ​គាត់​ឥលូវ​កំពុង​នៅ​ជាមួយ Manchester City ដូច្នេះ​ហើយ​ការ​សម្រេច​ចិត្ត​គឺ​នៅ​លើ​គាត់ " ។

តាម​ពិត​ទៅ​ Laporta ក៏​ធ្លាប់​ជា​ប្រធាន​ក្លឹប​នេះ​កាល​ពី​ឆ្នាំ២០០៣ ដល់​ឆ្នាំ២០១០ ហើយ​លោក​ហ្នឹង​ហើយ​ជា​អ្នក​តែងតាំង​លោក Guardiola ជា​គ្រូ​បង្គោល​កាល​ពី​ឆ្នាំ២០០៨។

មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​យល់​ថា អនាគត​របស់​លោក Guardiola នៅ​ Man City ហាក់​ដូច​ជា​ស្រពិចស្រពិល​ ដោយសារ​តែ​ទីមួយ​ កុងត្រា​ផុត​នៅ​ឆ្នាំ​ក្រោយ ហើយ​ទីពីរ​ អ្វី​ដែល​សំខាន់​នោះ​ Man City ប្រឈម​នឹង​ព្យួរ​ជើង​ពី UEFA Champions League រយៈពេល ២ឆ្នាំ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី