Pochettino៖ ខ្ញុំ​តែងតែ​ធ្លាប់​គិត​ថា ខ្ញុំ​នឹង​ជំនួស​ Mourinho នៅ​ក្លឹប​ធំ​មួយ​

  • 2020-05-23 00:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


លោក Mauricio Pochettino អតីត​អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​តែងតែ​ធ្លាប់​គិត​ថា លោក​អាច​នឹង​ជំនួស​លោក​ Jose Mourinho នៅ​ក្លឹប​ Real Madrid នា​ថ្ងៃ​ណា​មួយ​។

លោក Pochettino បាន​លើកឡើង​ថា៖ " ខ្ញុំ​តែងតែ​គិត​ថា ខ្ញុំ​នឹង​ជំនួស​គាត់​។ ពេល​ហ្នឹង​គាត់​នៅ​កាន់ Real Madrid ហើយ​ខ្ញុំ​បាន​ខ្សឹប​ប្រាប់​គាត់​ថា 'ប្រហែល​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​កាន់​តំណែង​របស់​លោក​នៅ​ Real Madrid' '' ។

បុរស​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​បន្ត​ថា៖ " តែ​លទ្ធផល​ចុង​ក្រោយ គាត់​មក​ជំនួស​ខ្ញុំ​នៅ Spurs វិញ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន ត្រូវ​អត់? '' ។

ក្លឹប Tottenham Hotspur បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Pochettino កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី