ពេលនេះអ្នកបង្កើត Facebook ក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់លេខ ៣

  • 2020-05-26 07:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg នា​ពេល​នេះ​ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​លើ​លោក​លំដាប់​ទី​បី​ ជា​មួយ​ទ្រព្យ​សម្បត្តិ​ ៨៩,១ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួ​លេខ​របស់ Bloomberg Billionaire Index។

គិត​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា​មក​ទល់​បច្ចុប្បន្ន​ ពោល​តាំង​ពី​ពេល​ដែល​តំបន់ Silicon Valley និង Bay Area ចេញ​វិធានការ​គម្លាត​សង្គម​ ទ្រព្យ​សម្បត្តិ​របស់ Mark មាន​ការ​កើន​ឡើង​ជាង ៣០ពាន់​លាន​ដុល្លារ។

កំណើន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហាសាល​ក្នុង​អំឡុង​ត្រីមាស​ទី​មួយ​នា​ឆ្នាំ ២០២០ នេះ​គឺ​ដោយ​សារ​​មុខ​ជំនួញ​របស់ Facebook មាន​លទ្ធផល​ល្អ ដែល​បី​ខែ​ដំបូង​ Facebook អាច​រក​ចំណូល​បាន ១៧,៧៤ពាន់​លាន​ដុល្លារ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម