Koke ជឿជាក់​ថា ឆ្នាំ​នេះ Atletico នឹង​ឈ្នះ Champions League

  • 2020-06-05 11:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​អេស្ប៉ាញ​ Koke បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ឆ្នាំ​២០២០​នេះ ក្លឹប​របស់​ខ្លួន Atletico Madrid នឹង​លើក​ពាន UEFA Champions League។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ពេល​ខ្ញុំ​និយាយ​ជាមួយ​មិត្តភក្តិ​ខ្ញុំ ខ្ញុំ​ប្រាប់​ពួក​គេ​ថា​ឆ្នាំ​នេះ Champions League ដឹង​តែ​បាន​លើ Atletico ហើយ " ។

Koke បាន​បន្ត​ថា៖ " ទម្រង់​លេង​របស់​យើង​នៅ​តែ​ដដែល គ្មាន​នរណា​អាច​បំបាក់​ក្បួន​យើង​លេង​បាន​ទេ។ ប្រសិន​បើ​ឆ្នាំ​នេះ​អ្វី​ៗ​គ្រប់​យ៉ាង​គេ​ផ្អាក យើង​នឹង​ក្លាយ​ជា​ជើង​ឯក​ ដោយសារ​តែ​យើង​បាន​បំបាក់​ជើងឯក​ឆ្នាំ​មុន​រួច​ហើយ (សំដៅ​លើ​បំបាក់ Liverpool)។ តែ​ជា​ដំបូង យើង​ត្រូវ​គិត​ពី La Liga ព្រោះ​អី Champions League លេង​ឡើង​វិញ​នៅ​ខែ​សីហា​ឯណោះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Atletico បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ២ដង នៅ​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៦ តែ​ត្រូវ​ចាញ់ Real Madrid ទាំង​ពីរ​ដង ខណៈ​ឆ្នាំ​នេះ​ពួក​គេ​បាន​បំបាក់​ជើង​ឯក​ឆ្នាំ​ចាស់ Liverpoolនៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ មុន​នឹង​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​កូវីដ-១៩៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី