និយាយ​ពាក្យ​​​​១​ឃ្លា​នេះ​ ​ធ្វើ​ឲ្យ​ដៃ​គូកាន់​តែ​​មាន​អារម្មណ៍​ស្កប់ស្កល់ ពេលកំពុង​រួមភេទ

  • 2020-06-25 16:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​និយាយ​ពាក្យ​១​ឃ្លា​យ៉ាង​ខ្លី​ថា "I Love You” ដែល​មាន​ន័យ​ថា​ "បង​ស្រលាញ់​អូន” ឬ​ "អូន​ស្រលាញ់​បង” ​ពេល​កំពុង​រួម​ភេទ នឹង​អាច​​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​កាន់​តែ​ស្កប់​ស្កល់។ នេះ​បើ​តាម​ការ​សិក្សា​​​ថ្មី​មួយ។

​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​​មក​ពី​សាកល​វិទ្យាល័យ​ Chapman University ​សហរដ្ឋ​អាមេរិក ​បាន​វិភាគ​ និង​សាក​សួរ​ដល់​ដៃ​គូ​ចំនួន​៣៩.០០០​នាក់ ​ដែល​ពួកគេ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​តិច​៣​ឆ្នាំ។ ជា​លទ្ធផល​ឃើញ​ថា ​ដៃ​គូ​ដែល​មាន​ការ​សន្ទនា​គ្នា​ អំឡុង​ពេល​ប្រតិបត្តិការ​ គឺ​ពួកគេ​តែង​ទទួល​បាន​អារម្មណ៍​ស្កប់ស្កល់​​ច្រើន​ជាង។

​បុរស​ចំនួន​៧៥% ក្នុង​ចំណោម​នោះ បាន​លើក​ឡើង​ថា ពួកគេ​បាន​និយាយ​ពាក្យ​ថា "បង​ស្រលាញ់​អូន” អំឡុង​ពេល​រួម​ភេទ ​ពិត​ជា​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ល្អ ​ហើយ​តាម​ការ​សិក្សា​ខាង​លើ​ស្ត្រី​៧៤% ក៏​តែង​​និយាយ​ពាក្យ​នេះ (I Love You) ទៅ​កាន់​បុរស​ដូច​គ្នា។

​ពាក្យ​ថា​ស្រលាញ់​នេះ ​​វា​អាច​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​​ល្អ ​និង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា។ ការ​សិក្សា​ខាង​លើ​ដដែល​ បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ញើ​សារ ​ឬ​និយាយ​​ទូរស័ព្ទ ​​ពី​រឿង​ផ្លូវ​ភេទ​ជាមួយ​​គ្នា​ ក៏​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ល្អ​ និង​​កាន់​តែ​ស្កប់ស្កល់​ ពេល​​ពួក​គេ​នៅ​លើ​គ្រែ​ជាមួយ​គ្នា​ផង​ដែរ៕

ប្រភព៖ Dailymail  

អត្ថបទពេញនិយម