Coutinho សុខចិត្តកាត់​ប្រាក់​ខែ​ ដើម្បី​បន្ត​លេងនៅ​ Bayern

  • 2020-07-02 13:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ខ្ចី​ជើង​ក្លឹប​ Bayern Munich កីឡាករ​ Philippe Coutinho បាន​ព្រមព្រៀង​កាត់​ប្រាក់​របស់​ខ្លួន​ ៥០​% ដើម្បី​នៅ​លេង​បន្ត​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca។

ការ​នៅ​បន្ត​ជា​មួយ​​ Bayern នេះ​ដោយ​សារ​តែ​ Coutinho ចង់​លេង​នៅ​ក្នុង​ការ​ប្រកួត​ពាន​កំពូល​អាល្លឺម៉ង់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ និង​ការ​ប្រកួត​ UEFA Champions League អោយ​ចប់​ចុង​ចប់​ដើម​នៅ​កំឡុង​ពេល​ ២​ខែ​ជាង​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​ បើ​តាម​ធម្មតា​ខ្សែ​បម្រើ​រូប​នេះ​មិន​អាច​នៅ​បន្ត​ទេ​ ព្រោះ​ថា​កីឡាករ​នេះ​បាន​ចប់​កុងត្រា​ខ្ចី​ជើង​ជា​មួយ​ Bayern ពី​ក្លឹប​ Barcelona តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​មក​។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ Couinho ទទួល​បាន​ប្រាក់​អាទិត្យ​ជាង​ ២៤០,០០០សែន​ដុល្លារ​ឯណោះ​ មុន​ពេល​កាត់​ប្រាក់​ខែ​ ៥០%​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី