មើលប្រអប់ iPhone 12 ដែលលែងថែមកាស និងដុំសាក

  • 2020-07-08 01:27:35
  • ចំនួនមតិ 20 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ការ​ចេញ​ផ្សាយ​ជា​ច្រើន​នា​ពេល​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា​ iPhone 12 នឹង​មិន​មាន​ដុំ​សាក​ថ្ម និង​កាស​ស្ដាប់​​ក្នុង​ប្រអប់​ទៀត​នោះ​ទេ។ រូបភាព Render ថ្មី​មួយ ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ បាន​បង្ហាញ​អំពី​​ការ​ឌីហ្សាញ​ថ្មី​នៃ​ប្រអប់​របស់ iPhone 12។

រូបភាព​គឺ​ចេញ​ផ្សាយ​ដោយ​ Concepts iPhone ដែល​គេ​បាន​​អះអាង​ថា​ទទួល​បាន​វា​ពី​ប្រភព​គួរ​​ឲ្យ​ទុក​ចិត្ត​បំផុត​មួយ។ រូបភាព​នេះ​បាន​បង្ហាញ​ថា​ iPhone 12 និង​មាន​​​ភ្ជាប់​មក​ជា​មួយ​នូវ​ខ្សែ​ Lightning មួយ​​ដែល​ដាក់​ក្នុង​រង្វង់​មូល​ខាង​លើ ហើយ​ផ្នែក​ខាង​ក្រោម​សម្រាប់​ដាក់​សៀវភៅ​ណែនាំ​អំពី iPhone និង​ស្ទីកគ័រ Apple។ សម្រាប់ iPhone វិញ នឹង​ស្ថិត​នៅ​ពី​លើ​គ្រឿង​ទាំង​នេះ ដូច​ពី​មុន​ៗ​ដែរ។

ប្រអប់ iPhone 11 និង iPhone 11 Pro

​​​​គួរ​ដឹង​ថា​អ្នក​វិភាគ Ming-Chi Kuo ធ្លាប់​បាន​ចេញ​ផ្សាយ​ថា Apple ចង់​លក់ iPhone 12 ក្នុង​លំដាប់​តម្លៃ​ស្រដៀង​នឹង iPhone 11 ហើយ​តាម​រយៈ​ការ​ដក​គ្រឿង​បន្លាស់​ចេញ​ពី​ប្រអប់​នឹង​ជួយ​ប៉ះប៉ូវ​ការ​ឡើង​ថ្លៃ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង 5G ដែល​នឹង​មាន​បំពាក់​លើ iPhone ជា​លើក​ដំបូង។ បន្ថែម​ពី​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ វា​ក៏​ចូល​រួម​ចំណែក​ជួយ​ដល់​បរិស្ថាន​​ផង​ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង