ក្រោយ​ការ​ផ្ទុះ​សារធាតុ​គីមី​ ពេល​នេះ​ប៉ូលិស​ និង​ពលរដ្ឋ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​នៅ​លីបង់​

  • 2020-08-10 01:55:35
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ការ​ផ្ទុះ​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​លីបង់​រវាង​ប្រជា​ពលរដ្ឋ​ និង​កង​កម្លាំង​សន្តិសុខ​ មាន​ទាំង​ការ​បង្ក្រាប​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ការ​គប់​ដុំ​ថ្ម​ដាក់​គ្នា។​

ភាព​ចលាចល​នេះ​កើត​ឡើង​មិន​ដល់​១​សប្ដាហ៍​ផង​ក្រោយ​លីបង់​ជួប​នូវ​មហន្តរាយ​ផ្ទុះ​​សារធាតុ​អា​ម៉ូ​ញាក់​នីត្រាត​រាប់ពាន់​តោន​ដ៏​ខ្លាំងក្លា​ បំផ្លាញ​ទីក្រុង សម្លាប់​មនុស្ស​ជាង​១៥០​នាក់​ និង​ជាង​៦០០០​នាក់​ផ្សេង​ទៀត​កំពុង​រង​របួស​។​

មនុស្ស​ប្រមាណ​៣​សែន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​គ្មាន​ទី​ជម្រក​ គ្មាន​ម្ហូប​អាហារ និង​ទឹក​ផឹក​មិន​គ្រប់​គ្រាន់។ បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ និង​កំហឹង​ពី​សាធារណជន​ដែល​ដាក់​សម្ពាធ​ថា​រដ្ឋាភិបាល​មិន​ខ្វល់ខ្វាយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​ទាន់​ពេល​វេលា។​​

ក្រៅ​ពី​ការ​គប់​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច​ មាន​ទាំង​ការ​សម្រុក​ចូល​ក្រសួង​ការ​បរទេស, ការ​បិទ​ផ្លូវ​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ និង​ការ​ដុត​រថយន្ត​ថែម​ទៀត​ពី​សំណាក់​ក្រុម​អ្នក​តវ៉ា៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ