ព្រោះ ៥ចំណុចនេះ ទើប MG RX5 ក្លាយជាឡាន SUV ពេញនិយមនៅកម្ពុជា

  • 2020-09-21 06:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ​ SUV​ ​មាន​​ផ្តល់​ជូន​នូវ​កន្លែង​អង្គុយ​សម្រាប់​អ្នក​បើកបរ​ខ្ពស់ល្មម ​អាច​ឱ្យអ្នកបើកបរមើលឃើញផ្លូវនៅខាងមុខបានប្រសើរជាងមុន។ រថយន្តប្រភេទ​នេះ​​ក៏មានកម្ពស់ពីដីខ្ពស់ផងដែរ ដែល​ធ្វើឱ្យការបើកបរលើដីមានភាពងាយស្រួលហើយ​ក៏​សក្ដិសម​សម្រាប់​​ច្រើន​ស្ថាន​ភាព​ផ្លូវ​​។

នៅប្រទេសកម្ពុជាឥឡូវនេះប្រជាជនមិនសូវត្រូវការរថយន្តណាដែលមានកម្លាំងខ្លាំងពេកទេ ដោយពួកគេព្រមទទួលយករថយន្តប្រភេទSUVដែលមានម៉ាស៊ីនតូចជាងមុន ​ប៉ុន្តែ​បាន​បំពាក់បន្ថែមនូវតួបូរ ​អាច​ផ្ដល់​កម្លាំង​ខ្លាំង​មិន​ចាញ់​​រថយន្ត​ដែល​​មាន​ម៉ាស៊ីន​ធំ​ ​ដូច​ជាម៉ាស៊ីនV6ដែលស៊ីសាំងច្រើនរួមជាមួយថ្លៃពន្ធផ្លូវខ្ពស់​ទៀត​ផង។

និយាយ​ដល់​រថយន្ត​ប្រភេទ SUV ក្រុមហ៊ុន​ ​MG Cambodiaដែល​ជា​យីហោ​រថយន្ត​របស់​ប្រទេស​អង់គ្លេស​កំពុង​បន្ត​គ្រប​ដណ្តប់​លើ​ទីផ្សារ​រថយន្ត​ប្រភេទSUVនៅ​កម្ពុជា​ដោយ​សារ​មាន​តំលៃ​សមរម្យ​ ​ជា​ពិសេស​គឺ​រថយន្ត​ម៉ូដែល RX5 ដែល​ពេញ​និយម​ខ្លាំង​។ ខាងក្រោមនេះគឺជាចំណុច​ទាក់​ទាញ​របស់​រថយន្ត​​ RX5​ ​ដែល​អាច​ឲ្យ​វា​ក្លាយជារថយន្ត​លក់ដាច់និងពេញនិយមនៅ​កម្ពុជា ៖

១. មុខងារ ៖

ជារថយន្តប្រភេទម៉ាស៊ីនសាំង 1.5T បន្ថែម​ជា​មួយTurbochargerដែលផ្តល់អោយរថយន្ត​មានកម្លាំងខ្លាំង 169សេះ​ និងកម្លាំងបង្វិល 250Nm ហើយបំពាក់ជាមួយប្រអប់លេខអូតូ 7 វគ្គ​។ ក្នុងពេលជាមួយគ្នានេះដែរបើនិយាយអំពីការស៊ីប្រេងឥន្ធនៈវិញក៏គួរឱ្យចាប់អារម្មណ៍ត្រឹមតែ ៧លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ។ រថយន្ត MG RX5 មានការរចនានិងមុខងារយ៉ាងល្អឥតខ្ចោះ។

២. បច្ចេកវិទ្យា៖

​និយាយ​ពីបច្ចេកវិទ្យាវិញ គឺមានមុខងារឆ្លាតវៃជាច្រើននៅក្នុងរថយន្ត MG RX5 ​ដូច​ជា​ អេក្រង់​ពណ៌​ទំហំ​ ៨អ៊ីញ ​ដែលអាចភ្ផាប់ជាមួយទូរសព្ទស្មាតហ្វូន​ និងផ្តល់ជូននូវការកម្សាន្តក្នុងរថយន្ត​តាម​រយៈ​ Apple Car Play, ​មាន​កៅអីអូតូ​តិ និង​មាន​ Smart Key។ ដូច្នេះមិនថាអ្នកបើកបរផ្លូវឆ្ងាយអ្នកនៅតែអាចកម្សាន្តជាមួយតន្ត្រីដែលអ្នកត្រូវការនៅពេលធ្វើដំណើរហើយក៏ងាយស្រួលប្រតិបត្តិការដែរ។

៣. ​ប្រព័ន្ធសុវត្តិភាព ​៖

រថយន្ត MG RX5 ត្រូវបានបំពាក់ដោយពោងសុវត្ថិភាពចំនួន6, កាមេរ៉ាសម្រាប់ពេលចតរថយន្តនិងប្រព័ន្ធហ្វ្រាំងឆ្លាតវៃ។ ជាមួយនឹងម៉ូឌែល RX5 ត្រូវបានធានាយ៉ាងត្រឹមត្រូវរយៈពេល៣ឆ្នាំឬ ១០​ម៉ឺន​គីឡូម៉ែត្រ​។ ទីតាំង​អង្គុយ​របស់អ្នកបើកបរខ្ពស់ដែលជាទិដ្ឋភាពប្រសើរជាងមុនសម្រាប់ការមើលអំពីចរាចរណ៍និងស្ថានភាពផ្លូវ។

៤. តម្លៃ ៖

ជាទូទៅរថយន្តធំគឺមានតម្លៃខ្ពស់ប៉ុន្តែរថយន្តMG RX5មានតម្លៃសមរម្យក្នុងការស្ថាបនារថយន្តមួយនេះអោយកាន់តែមានការពេញនិយមជាមួយតម្លៃសមរម្យជាងមុនត្រឹមតែ $38,000ជាមួយនឹងកាដូថែមជូនជាច្រើនមុខទៀត ហើយចំណុចដែលធ្វើអោយរថយន្ត MG RX5 ពិតជាឈ្នះដៃគូ​ប្រកួត​ប្រជែង​គឺការ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ព្រម​ជាមួយ​នឹង​ភាពទាក់ទាញនៃរូបរាង។

៥. ផាសុកភាព ​៖

អំពូល​ភ្លើង​មុខបន្ថែមនូវភាពទាក់ទាញទៅលើរូបរាងដ៏ប្រណីតហើយបន្ថែមទៀតនោះគឺមានបំពាក់ជាមួយដំបូលលើដែលផ្តល់ថាមពលដល់ផ្នែកខាងក្នុងនៃរថយន្ត​ឲ្យ​កាន់តែមានផាសុកភាពនិងមានបរិយាកាសធាតុល្អឥតខ្ចោះក្នុងពេលបើកបរ។រថយន្តMG RX5 មានសមត្ថភាពអាចផ្ទុកសម្ភារៈជាច្រើន និងកៅអីខាងក្រោយដែលអាចផ្លាស់ប្តូរបានឬបត់បែនបានយ៉ាងល្អដែលនឹងផ្តល់ភាពងាយស្រួលដល់លោកអ្នក។

រថយន្តMG RX5 គឺជារថយន្តប្រភេទ SUV ដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូនលោកអ្នកនូវផាសុកភាព អត្ថប្រយោជន៍សន្សំក៏ដូចជាភាពរស់រវើកនៃរូបរាងគួរអោយទាក់ទាញ និងមុខងារប្រើប្រាស់ទំនើបៗ ​សម្រាប់គ្រួសារ​របស់​អ្នក​ដែល​ជា​ហេតុធ្វើឲ្យក្រុមហ៊ុនរថយន្តMGបានបង្កើនការលក់សម្រាប់ឆ្នាំ​ ​2020នេះដោយលក់រថយន្តSUVចំនួនប្រមាណ350គ្រឿងដែលកើនឡើង89% បើប្រៀបធៀបទៅនឹងលទ្ធផលការលក់កាលពីឆ្នាំមុន៕​​​