Honda ចេញគំរូ SUV អត់ប្រើសាំងថ្មី នឹងបំពាក់បច្ចេកវិទ្យាទំនើបបំផុត
- 2020-09-28 07:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ចេញគំរូ SUV អត់ប្រើសាំងថ្មី នឹងបំពាក់បច្ចេកវិទ្យាទំនើបបំផុត
ចន្លោះមិនឃើញ
Honda បានដាក់បង្ហាញរថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅក្នុងប្រទេសចិន នាកម្មវិធី 2020 Beijing Auto Show ដោយឲ្យឈ្មោះថា Honda SUV e:concept។
ថ្វីបើ Honda មិនបានបង្ហាញលក្ខណៈពិសេសលម្អិតរបស់វា ប៉ុន្តែអះអាងថា SUV e:concept នឹងងបំពាក់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធសុវត្ថិភាព Honda Sensing ជំនាន់ថ្មី និងប្រព័ន្ធកម្សាន្ត Honda Connect ផងដែរ។
Honda Sensing នឹងមានបំពាក់មុខងារសម្គាល់, ទស្សន៍ទាយ និង ធ្វើការសម្រេចចិត្តប្រសើរជាងមុន ដោយសារការបំពាក់កាមេរ៉ាមុំធំជាងមុន និង រ៉ាដា ៣៦០ដឺក្រេ ដែលអនុញ្ញាតឲ្យប្រព័ន្ធនោះអាចសម្គាល់បរិយាកាសជុំវិញរថយន្ត កាន់តែត្រឹមត្រូវជាងមុន។
ចំណែកឯ Honda Connect នឹងទទួលបានមុខងារ AI Assistant Interface, Smartphone Link និង Wireless Updates ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Honda មិនបានបង្ហាញរូបថតនៅក្នុងកាប៊ីនរថយន្តឡើយ៕