Among Us ធ្វើឲ្យកម្មវិធីមួយទៀតផ្ទុះតាមដែរ អ្នកទាញយកកើនច្រើនសន្ធឹក

  • 2020-09-29 07:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជោគជ័យ​របស់​​ហ្គេម Among Us ដែល​ជា​ហ្គេម​ផលិត​ដោយ​ក្រុមហ៊ុន​ InnerSloth បាន​នាំ​ឲ្យ​កម្មវិធី​ Discord ជោគជ័យតាម​ជា​មួយ​ដែរ ដោយ​កម្មវិធី​នេះ​បាន​បំបែក​កំណត់​ត្រា​ទាញ​យក​ថ្មី​​អស្ចារ្យ​មួយ។

បើ​តាម​ការ​តាម​ដាន​របស់ Apptopia បាន​បង្ហាញ​ថា​ កម្មវិធី Discord បាន​បំបែក​កំណត់​ត្រា​ជា​កម្មវិធី​​ទូរសព្ទ​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​ថ្ងៃ មិន​ធ្លាប់​មាន​គិត​ចាប់​​តាំង​ពី​ថ្ងៃ​​ទី​៥ ខែ​កញ្ញា​មក ដោយ​មាន​ចំនួន​ទាញ​យក​ប្រមាណ ៨០​ម៉ឺន​ដង ក្នុង​មួយ​ថ្ងៃ។

ហេតុ​ផល​ដែល​កម្មវិធី Discord ល្បី​តាម​ Among Us ដែរ​នោះ​គឺ​​ដោយ​សារ​កម្មវិធី Discord អាច​ប្រើ​សម្រាប់​ទំនាក់ទំនង​គ្នា​បាន​ងាយ​ស្រួល​ពេល​លេង​ហ្គេម Among Us ជា​ក្រុម។ គួរ​ដឹង​ថា​កម្មវិធី Discord បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ ២០១៥ ដែល​​មាន​អ្នក​ប្រើ​ប្រាស់​សរុប​ជាង ២៥០​លាន​នាក់ គិត​ត្រឹម​ខែ​កក្កដា​ ឆ្នាំ ២០១៩៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង