មាន​តែ​ក្លឹប​អឺរ៉ុប​ភាគ​ខាង​កើត​តែ ៤ទេ ដែល​ធ្លាប់​មាន​វាសនា​ឈ្នះ​ពាន​លំដាប់​អឺរ៉ុប

  • 2020-10-23 11:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​បាល់ទាត់​ក្លឹប​ថ្នាក់​ទ្វីប​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ទសវត្ស​ឆ្នាំ១៩៥០​មក ដោយ​មាន​ការ​ចូល​រួម​ពី​ក្លឹប​នៃ​ប្រទេស​អឺរ៉ុប​ស្ទើរ​តែ​ពេញ​មួយ​ទ្វីប។ យ៉ាងណាមិញ ក្នុង​ចំណោម​ទ្វីប​អឺរ៉ុប​ទាំង​មូល មាន​តែ​ក្លឹប​អឺរ៉ុប​ភាគ​ខាង​កើត​ចំនួន ៤ក្លឹប​ទេ ដែល​ធ្លាប់​ឈ្នះ​ពាន​លំដាប់​អឺរ៉ុប​នេះ។ ក្លឹប​ទាំង​ ៤នោះ​មាន​ដូច​ជា៖

ក្លឹប Galatasary លើក​ពាន Europa League កាល​ពីឆ្នាំ២០០០

Galatasaray៖ ក្លឹប​ទួរគី​មួយ​នេះ​ធ្លាប់​មាន​វាសនា​ឈ្នះ​ពាន UEFA Europa League អំឡុង​រដូវ​កាល១៩៩៩/២០០០ ដែល​កាល​នោះ​យក​ឈ្នះ​ Arseanal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

CSKA Moskva៖ ក្លឹប​រុស្ស៊ី​មួយ​នេះ​បាន​ឈ្នះ Europa League កាល​ពី​ឆ្នាំ២០០៥ ដោយ​បំបាក់​ក្លឹប​ព័រទុយហ្គាល់ Sporting CP។

Zenit St. Petersburg៖ ក្លឹប​រុស្ស៊ី​មួយ​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​លំដាប់​ទី២ អឺរ៉ុប​ដែរ កាល​ពី​ឆ្នាំ២០០៨ ដោយ​យក​ឈ្នះ​ក្លឹប​មក​ពី​ស្កុតឡែន Ranger។

Shakhtar Donetsk៖ ក្លឹប​អ៊ុយក្រែន​នេះ​ឈ្នះ Europa League ក្រោយ​យក​ឈ្នះ​ក្លឹប​អាល្លឺម៉ង់ Bremen កាល​ពី​ឆ្នាំ២០០៩៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី