ក្រុមហ៊ុន R&F Properties Cambodia បរិច្ចាគដោយក្តីស្រលាញ់ជាមួយព្រះនាងតូច នរោត្តម ជេនណា ចែកជូនជំនួយសប្បុរសធម៌ ជម្នះ​​ការលំបាកជាមួយគ្នា

  • 2020-10-28 04:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ចាប់ពីខែតុលា ឆ្នាំ២០២០ កម្ពុជារងឥទ្ធិពលខ្យល់ព្យុះនៃតំបន់ត្រូពិច និងមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្ដាខេត្តក្រុងមួយចំនួនធំៗ។ រាជធានីភ្នំពេញ ក៏ទទួលរងឥទ្ធិពលទឹកជំនន់ដ៏កម្រ ដែលបណ្ដាលឲ្យនីវូទឹកឡើងខ្លាំង និងបង្កើតបានជាគ្រោះទឹកជំនន់ក្នុងទីក្រុងភ្នំពេញ។ កម្ពុជាទទួលរងនូវឥទ្ធិពល ព្យុះភ្លៀង និងគ្រោះទឹកជំនន់ដែលបង្កការ​ខូចខាត​តាមបណ្ដាតំបន់ និងខេត្តជាង១៩ខេត្ត ប្រជាពលរដ្ឋដែល រងគ្រោះរួមមានជាង៣០ម៉ឺននាក់ ផ្ទះសម្បែងជាង៧ម៉ឺនខ្នង រួមជាមួយនឹងដំណាំប្រជាកសិករជាង ២៩ហិកតា ត្រូវបានខូតខាតដោយសារ គ្រោះទឹកជំនន់មួយនេះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានជម្លៀសចេញជាបណ្ដោះអាសន្នពីតំបន់គ្រោះថ្នាក់ ដោយការសង្គ្រោះមួយនេះបានធ្វើឲ្យពួកគេចាប់ផ្ដើមមាន ទំនុកចិត្តឡើងវិញ និងកម្លាំងចិត្តក្នុងការកសាងលំនៅដ្ឋានថ្មីផងដែរ។ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា គឺជាសហគ្រាសចិនមកវិនិយោគ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧ មកម៉្លេះ និងប្រកាន់ភ្ជាប់នូវគោលគំនិត “ផ្សារភ្ជាប់ទៅនឹងការរីកចម្រើនរបស់ទីក្រុង បង្កើតការរស់នៅមួយ ដ៏ល្អប្រសើរ” ក្នុងទិសដៅអភិវឌ្ឍរួមគ្នាជាមួយប្រជាជនកម្ពុជា នូវគម្រោងលំនៅដ្ឋានដ៏ល្អប្រណីត។

ជាងនេះទៅទៀត ក្រុមហ៊ុន អ&អេហ្វគ្រុប កម្ពុជាតែងតែប្ដេជ្ញាចិត្តក្នុងការងារសប្បុរសធម៌សង្គម និងមានប្រារព្ធកម្មវិធីសប្បុរសធម៌ ជាងរៀងរាល់ឆ្នាំ តាមកាលកំណត់ ហើយយើងខ្ញុំសង្ឈឹមថាកម្មវិធីនេះនឹងចូលរួមជួយប្រជាពលរដ្ឋបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។

ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌នៅអង្គការកុមារអាស៊ីនៅកម្ពុជា Enfants d’Asie និងនាំយកនូវសម្ភារៈមួយចំនួន ក៏ដូចជាភាពកក់ក្ដៅ និងការយកចិត្តទុកដាក់សម្រាប់កុមារនៅទីនោះផងដែរ។

ខែកុម្ភៈ ឆ្នាំ២០២០ ជារយៈកាលដ៏សំខាន់មួយក្នុងការទប់ស្កាត់ជំងឺរាតត្បាតនៃកូវីឌ១៩ ក្នុងនោះផងដែរ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជាបានរៀបចំកម្មវិធីសប្បុរសធម៌បានយ៉ាងទាន់ពេលវេលា ក្នុងការបិរច្ចាគម៉ាស និងព្យាយាមប្រកាសស្វែងរកជំនួយពីភាគីនានា និងបានប្រារព្ធកម្មវិធីសប្បុរសធម៌ ដើម្បីបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជាច្រើនផងដែរ។

ក្នុងនាមជាក្រុមហ៊ុនវិនិយោគអន្តរជាតិមួយ មិនត្រឹមតែវិនិយោគតែលើគម្រោងលំនៅដ្ឋានប្រណីតៗតែប៉ុណ្ណោះទេ តែក៏បានប្ដេជ្ញាចិត្តក្នុងការបំពេញកាតព្វកិច្ចជួយសង្គមផងដែរ។ នៅខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “ការសម្អាតលំនៅដ្ឋាន ដើម្បីសម្រស់ទីក្រុងភ្នំពេញ” ដោយក្នុងនោះសហការជាមួយអ្នកស្ម័គ្រចិត្តដើម្បីចូលរួម ដកស្មៅ និងរើសសំរាមតាមបណ្ដោយមហាវិថី សម្ដេចហ៊ុន សែន ក្នុងគោលបំណងសម្អាតទីក្រុងភ្នំពេញឲ្យកាន់តែស្រស់ស្អាត និងចូលរួមអស់ពីលទ្ធភាពក្នុងការងារសង្គម។

“ពេលវេលាកន្លងផុតទៅយ៉ាងលឿន តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺ សកម្មភាពសប្បុរសធម៌” កម្មវិធីសប្បុរសធម៌ ដែលប្រារព្ធធ្វើឡើងដោយក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា គឺពិតជាមានអត្ថន័យធំធេង សម្រាប់វិស័យ សប្បុរសធម៌នៅកម្ពុជា។

ក្នុងគ្រាគ្រោះទឹកជំនន់លើកនេះ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជានៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការជួយចូលរួមការសង្គ្រោះតាមតំបន់រងគ្រោះ ដោយបង្កើតឲ្យមានកម្មវិធី សប្បុរសធម៌ក្រោមប្រធានបទ “រួមកម្លាំងសាមគ្គីដើម្បីសប្បុរសធម៌ និងកសាងលំនៅដ្ឋាន ប្រកបដោយ ភាពសុខដុមរមនា” គឺក្នុងគោលបំណងជួយបិរច្ចាគដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់។ ក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជា នៅតែមិនភ្លេចពីគោលដៅដំបូងរបស់យើង និងបន្តការខិតខំប្រឹងបន្តទៅមុខទៀត ដើម្បីចូលរួមចំណែកកាន់តែច្រើន ក្នុងវិស័យសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។

ព្រះនាងតូច នរោត្តម ជេនណាដែលជាព្រះរាជវង្សានុវង្ស ក៏តែងតែមានប្រទ័យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋផងដែរ ជាពិសេសចំពោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ ទោះបីជាព្រះនាងមានព្រះជន្មាយុត្រឹមតែ ៨ព្រះវស្សា តែព្រះនាងតែងតែយកព្រះទ័យទុកដាក់ ផ្ដល់នូវភាពកក់ក្ដៅដល់ប្រទេសជាតិមួយនេះ។ ព្រះនាងបានយាងចូលរួមជាមួយក្រុមហ៊ុន អ&អេហ្វ គ្រុបកម្ពុជាក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជួយបិរច្ចាគសម្ភារៈជាច្រើនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់។

ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន អ & អេហ្វគ្រុប និងជាសហគ្រាសអចលទ្រព្យធ្វើការទៅលើគម្រោងលំនៅដ្ឋានតាមបែបស្ដង់ដារអន្តរជាតិមួយ ដែលគម្រោងបច្ចុប្បន្នមាននៅតាមបណ្ដាលប្រទេសមួយចំនួនដូចជា ប្រទេស ចិន កម្ពុជា អូស្ត្រាលី អង់គ្លេស និងម៉ាឡេស៊ី។ ដោយឈរលើគោលគំនិតអភិវឌ្ឍ “ការបង្កើតថ្មី និងដំណើរឆ្ពោះទៅមុខជាមួយគ្នា” ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន អ&អេហ្វ គ្រុប បានចាប់ផ្ដើមវិនិយោគក្នុងប្រទេសកម្ពុជា។ ដោយផ្អែកលើស្ដង់ដារកម្រិតអន្តរជាតិ និងការអភិវឌ្ឍបែបទាន់សម័យ ក្រុមហ៊ុនបានអនុវត្តនូវគម្រោងទំនើបៗធំៗ គឺគម្រោង បុរី អ & អេហ្វ និងគម្រោង អ & អេហ្វ ហ័រហ៊្វូ ក្នុងទិសដៅបង្កើតជាលំនៅដ្ឋានបែបថ្មីនៅរាជធានីភ្នំពេញ។

គម្រោងស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ និងជាចំនុចប្រសព្វរវាងមហាវិថីធំៗ២គឺ មហាវិថីសម្ដេច ហ៊ុនសែន និងមហាវិថីព្រះមុនីវង្ស។ ខាងក្រោយគម្រោងគឺជាតំបន់អភិវឌ្ឍពិសេសខ្នាតអន្តរជាតិថ្មីរបស់រាជធានីភ្នំពេញ ដែលពោរពេញទៅដោយលំនៅដ្ឋានរស់នៅ និងអគារពាណិជ្ជកម្មផ្សេងៗ ស្របតាមការអភិវឌ្ឍដ៏ជឿនលឿរបស់ប្រទេសជាតិ។ គម្រោងនេះផងដែរ មានទីតាំងជិតផ្សារទំនើបអ៊ីអន ផ្សារទំនើបប៉េងហួត និងបណ្ដុំពាណិជ្ជកម្មផ្សេងៗដែលសាកសមបំផុតក្នុងការរស់នៅបែបទាន់សម័យ។

គម្រោងលំនៅដ្ឋាននេះមានសួនច្បារឯកជនដ៏ធំបំផុតក្នុងរាជធានីភ្នំពេញ ដែលមានទំហំប្រមាណជាង ៣ ម៉ឺនម៉ែត្រការ៉េ មជ្ឈមណ្ឌលកំសាន្តដែលមានទំហំជាង ២៧០០ម៉ែត្រការ៉េ ទីលានវាយសី ទីលានវាយកូនហ្គោល និងកន្លែងហែលទឹកដ៏ធំទូលាយ តាមខ្នាតអន្តរជាតិ។ ជាងនេះទៅទៀត គម្រោងលំនៅដ្ឋាននេះមានការប្រកបអាជីវកម្មគ្រប់មុខ ដែលធ្វើឲ្យម្ចាស់លំនៅដ្ឋានរីករាយជាមួយនឹងការរស់នៅថ្មីមួយតាមបែបសម័យទំនើប៕

អត្ថបទពេញនិយម