មក​ដឹង​ប្រាក់​ចំណូល Marcus Haber ដែល​​អាច​មក​លេង​នៅ វិសាខា

  • 2021-01-13 08:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Marcus Haber ​​​ដែល​បែកធ្លាយ​ព័ត៌មាន​ថា នឹង​ចូល​រួម​ជា​មួយ វិសាខា សម្រាប់​រដូវ​កាល​២០២១ ​គឺ​ជា​អតីត​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​មួយ​រូប ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដូច​ជា Dundee របស់​ប្រទេស​ស្កុតឡែន និង​ក្លឹប​ Crewe Alexandra របស់​ប្រទេស​អង់គ្លេស​ជា​ដើម។

​យ៉ាង​ណា​កីឡាករ​ជម្រើស​ជាតិ​ កាណាដា រូប​នេះ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ ពី​ការ​ចូល​លេង​នៅ​វិសាខា ឡើយ។ ​​ប៉ុន្តែ​​ពាក្យ​ចចាមអារ៉ាម​​នេះ ​ទំនង​ជា​ជៀស​មិន​ផុត​ឡើយ។

បើ​និយាយ​ពី​​​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​កីឡាករ​រូប​នេះ​វិញ​​ត្រូវ​បាន​ វេបសាយ thesquander ​ចុះ​ផ្សាយ​​ថា ​អតីត​ខ្សែ​ប្រយុទ្ធ​ West Bromwich Albion F.C​​ ​ទទួល​បាន​​ ៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​​ សម្រាប់​​​​ការ​លេង​ឲ្យ​ក្លឹប​ Falkirk ​នៃ​ប្រទេស​កាណាដា​នា​អំឡុង​ឆ្នាំ​២០១៨​ ក្រោយ​មក​ដល់​ឆ្នាំ​២០១៩ គេ​ក៏​ផ្លាស់​ទៅលេង Pacific FC និង​ឆ្នាំ​២០២០ ក៏​ផ្លាស់​មក​លេង​ឲ្យ​ Cavalry FC ​ដែល​​​ទាំង​ពីរ​ក្លឹប​ក្រោយ​នេះ​គឺ​ស្ថិត​ក្នុង​លីគ​នៃ​ប្រទេស​ កាណាដា ដូច​គ្នា ប៉ុន្តែ​មិន​បាន​ទម្លាយ​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​​ឲ្យ​ដឹង​ឡើយ។

​​​ Marcus ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ម្នាក់​របស់​អតីត​​ក្លឹប​នៅ​អឺរ៉ុប សម្បូរ​ទាំង​បទ​ពិសោធ​ និង​​បច្ចេកទេស​ស៊ុត​ជើង​​ស្ដាំ​យ៉ាង​ប៉ិនប្រសព្វ​។ កីឡាករ​រូប​នេះ​កើត​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​១៩៨៩ ​មាន​កម្ពស់ ១,៩០ ម៉ែត្រ​ ៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​