លោតឆ័ត្រយោង ខុសបច្ចេកទេស បណ្តាលឲ្យលោកវរសេនីយ៍ត្រីម្នាក់ស្លាប់

  • 2021-01-14 07:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រយោង ខុសបច្ចេកទេស បណ្តាលឲ្យមានអ្នកធ្លាក់២នាក់ ។ ព័ត៏មានបឋមក្នុងហេតុការណ៍នេះ បណ្តាលឲ្យលោកវរសេនីយ៍ត្រី លឹម សាយ បាត់បង់ជីវិត និងមានអ្នករបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពីធី បញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ។

តាមរយ:ហ្វេសប៊ុក របស់លោក ទិត្យ វិច្ឆិកា ដែលជាគ្រូទ័ពប៉ារា ឆ័ត្រយោងពិសេស៩១១ (PARA KOMANDO) នៃទ័ពអាកាស សរសេរថា **«២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ។ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក... ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅ​កាន់​សុគតិភព​ផង​ចុះ»*៕

អត្ថបទ៖ Tep Sovannmoly