ឡាន ១៥ម៉ូដែល ត្រូវអស់ជីវិតត្រឹមឆ្នាំ២០២១

  • 2021-01-18 02:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែដំណើរការអាជីវកម្មមិនសូវល្អ ឬឈានដល់ទីបញ្ចប់នៃវដ្តជីវិតរបស់ពួកវា រថយន្តជាច្រើនម៉ូដែលបានចាប់ផ្តើមបញ្ឈប់ផលិតកម្មរបស់ខ្លួន នៅក្នុងឆ្នាំ២០២១ នេះ។

ខាងក្រោមនេះគឺជារថយន្តទាំង ១៥ម៉ូដែល ដែលត្រូវអស់ជីវិតត្រឹមឆ្នាំ២០២១៖

Ferrari 488 Pista / 488 Pista Spider៖ ដោយសារតែ Ferrari យក F8 Tributo មកជំនួសដំណែងវាវិញ

Ferrari GTC4Lusso / GTC4Lusso T៖ ថ្វីបើត្រូវឈប់ផលិតមែន ប៉ុន្តែ Ferrari មិនទាន់បញ្ជាក់នៅឡើយទេថា ម៉ូដែលមួយណានឹងត្រូវមកជំនួសដំណែងវា

Alfa Romeo 4C Spider

Bentley Mulsanne៖ ដោយសារតែ Bentley យកម៉ូដែល Flying Spur មកជំនួសដំណែងវាវិញ

BMW i8 / BMW i8 Roadster

BMW M8 Coupé / BMW M8 Convertible៖ ដោយសារតែចំនួនលក់មិនសូវល្អ

Honda Civic Coupé៖ ដោយសារតែចំនួនលក់មិនសូវល្អ

Ford F-150 Raptor៖ F-150 Raptor ជំនាន់ទី១៣ ត្រូវបញ្ចប់ជីវិតត្រឹមឆ្នាំ២០២០ ដើម្បីបើកផ្លូវឲ្យ ជំនាន់ទី១៤ ចូលមកជំនួសដំណែងម្តង

Ford Mustang Shelby GT350 / GT350R៖ ដោយសារតែ Ford យកម៉ូដែល Mustang Mach 1 មកជំនួសដំណែងវាវិញ

Jaguar XE

Lexus GS៖ វាលក់មិនសូវដាច់ដូចម៉ូដែល ES ឡើយ ដូច្នេះ Lexus សម្រេចផ្តោតខ្លាំងលើម៉ូដែល ES វិញ

Mercedes-Benz E-Class Wagon៖ ដោយសារ Mercedes-Benz យកម៉ូដែល E 450 All-Terrain មកជំនួសដំណែងវាវិញ

Mercedes-Benz SL-Class / SLC-Class

Mercedes-AMG GT R៖ វាត្រូវបានជំនួសដំណែងដោយម៉ូដែល AMG GT Black Series វិញ

Nissan 370Z៖ ដោយសារតែ Nissan យកម៉ូដែល Z Proto ឬ 4000Z មកជំនួសដំណែងវាវិញ

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម