Lampard ត្រូវ​ការ​ពេលវេលា Chelsea គួរ​តែ​មើល​គំរូ United ដែល​ទុក​ពេល​ឲ្យ ​Ole

  • 2021-01-26 01:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​សម្រេច​​បណ្ដេញ​លោក Frank Lampard ចេញ​ពី​តំណែង​ហើយ បន្ទាប់​ពី​ដឹក​នាំ​ក្លឹប​មិន​សូវ​បាន​ជោគជ័យ​នៅ​រដូវ​កាល​នេះ។

Chelsea បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​៩​នៃ​តារាង​ពិន្ទុ​ Premier League។ ក្រោយ​ផ្ទុះ​រឿង​តោខៀវ​បញ្ចប់​ការងារ​របស់ Lampard អតីត​កីឡាករ​របស់​អង់គ្លេស​ម្នាក់ Martin Keown បាន​បញ្ចេញ​មតិ​ថា Chelsea គួរ​តែ​មើល​គំរូ​បទពិសោធន៍​របស់ Manchester United។

United ធ្លាប់​មាន​បញ្ហា​ដូច​ Chelsea ដែរ ​លោក Ole Gunnar Solskjaer ពេល​នោះ​ទទួល​សំពាធ​ខ្លាំង​មែនទែន ប៉ុន្តែ​ក្លឹប​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក។ ពួក​គេ​បាន​ស្ទះ​អំពី​គម្រោង​ដ៏​វែងឆ្ងាយ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​នៅ​កំពូល​តារាង។

Martin Keown ជឿជាក់​ថា Lampard ពេល​នេះ​ប្រាកដ​ជា​ឈឺ​ចិត្ត ប៉ុន្តែ​អាច​នឹង​ជោគជ័យ​នៅ​ពេល​ខាងមុខ​ក្នុង​ការងារ​ជា​អ្នក​ចាត់​ការ។ លោក Thomas Tuchel អតីត​អ្នក​ចាត់​ការ​របស់ PSG ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មក​ជំនួស​កន្លែង​របស់ Lampard៕ ​

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម