ពេល​ដោះ​ខោអាវ​ក្រៅ​ចេញ បាន​ដឹង​ថា ស្រី​ស្អាត កូស៊ីន ពិត​ជា​យុវតី​មាន​រូបរាង​ឡូយ​ខ្លាំង!

  • 2021-02-26 04:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​ស្រី​ស្អាត ហេង កូស៊ីន ដែល​ជា​ដៃគូ​សម្ដែង​សាក​សម​មួយ​របស់ ផាន់រុង បាន និង​កំពុង​កោតសរសើរ យុវតី​រូប​នេះ ថា​នាង​ពិត​ជា​នារី​ដែល​មាន​រូបរាង​អំណោយ​ផល​ល្អ​ពី​ធម្មជាតិ​កម្រ​ប្រទះ។

ការ​លើក​សរសើរ​ទាំង​នេះ កើត​ឡើង​ក្រោយ​ពី​ប្រិយមិត្ត​ជា​ច្រើន​បាន​ឃើញ​ជាក់​ច្បាស់​របស់​តារា​ស្រី ពេល​ដែល​នឹង​បាន​ដោះ​ខោអាវ​ក្រៅ​ប្រលែង​ខ្លួន​បង្ហាញ​ពី​រាង​កាយ​ដ៏​ស្រឡូន និង​សិចស៊ី។ ទិដ្ឋភាព​នោះ កូស៊ីន បាន​បញ្ចេញ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​តាម​រយៈ​រូប​មួយ​សន្លឹក​ដែល​នាង​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​របស់​នាង។

រូប​នោះ គេ​ឃើញ​ថា កូស៊ីន ដែល​បិទបាំង​រាង​កាយ​ត្រឹម​តែ​ឈុត​ប៊ីគីនី​ពណ៌​មង្ឃុតនោះ ពិត​ជា​មាន​រាង​ស្វែល​ល្អ ជើង​ស្រឡូន ក្បាល​ពោះ​រាប​ស្មើ ជា​ទី​ប្រាថ្នា​របស់​បុរស និង​នារី​គ្រប់​រូប។ ក្រោយ​ឃើញ​រូប​ភាព​មួយ​សន្លឹក​នេះ​ហើយ ប្រិយមិត្ត​រាប់​រយ​នាក់ ពិត​ជា​ទប់​មាត់​មិន​សរសើរ​មិន​បាន។ ខ្លះ​ពោល​ដោយ​ការ​ភ្ញាក់​ផ្អើល ព្រោះ​មិន​ដែល​បាន​ឃើញ កូស៊ីន ស្លៀកបាក់​បែប​នេះ​ពី​មុន​មក។ អ្នក​ខ្លះ​ទៀត ក៏​សរសើរ​ចំៗ​ថា កូស៊ីន ពិត​ជា​មាន​រូប​រាង​ស្អាត និង​សម​សួន​ខ្លាំង​ណាស់។

ហេង កូស៊ីន ចាប់​ផ្ដើម​មាន​គេ​ស្គាល់ ក្រោយ​លេច​មុខ​សម្ដែង​វីដេអូ​ខ្លី​ៗ​ជាមួយ ផាន់រុង កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០។ ត្បិត​ថា​មិន​មាន​បទ​ពិសោធន៍​លើ​ការ​សម្ដែង ប៉ុន្តែ​យុវតី វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​ភាព​លេច​ធ្លោ​ខ្លាំង តាម​រយៈ​ទេពកោសល្យ​សម្ដែង​ពី​កំណើត ដែល​លេច​នូវ​ភាព​ទាក់​ទាញ​បែប​ធម្មជាតិ​ៗ។ ចំណុច​នេះ សូម្បី​តែ ផាន់រុង ដែល​ដឹកនាំ​សម្ដែង​ក្នុង​វីដេអូ​ខ្លី​ៗ​នោះ ក៏​សរសើរ​ដែរ។

យុវជន​មក​ពី​ខេត្ត​បន្ទាយ​មាន​​ជ័យ​លើក​ឡើង​ថា កូស៊ីន ឆាប់​ចាប់​បាន​លឿន និង​ជា​មនុស្ស​សាច់​ការ។ ចំណុច​បន្ត​ទៀត​ដែល​មិន​អាច​ផាត់​ចោល​បាន គឺ​នាង​មាន​​វ័យក្មេង និង​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ។ ក្រោយ​ពី​បាន​សាង​ការ​ចាប់​អារម្មណ៍​លើ​ការ​សម្ដែង​វីដេអូ​ខ្លី។ បច្ចុប្បន្ន កូស៊ីន ចាប់​ផ្ដើម​មាន​ទីផ្សារ​ការងារ​សិល្បៈ​កាន់​តែ​ច្រើន ក្នុង​នោះ​គេ​ឃើញ​នាង​បាន​ចូល​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង និង​វីដេអូ​កំប្លែង​ខ្លី​របស់​ស្ថានីយ​ទូរទស្សន៍​ថោន​ផង៕

រូបភាព៖ ហ្វេសប៊ុក កូស៊ីន

អត្ថបទ៖ ទារិកា