មកដឹងប្រវត្តិស្នេហាឧត្ដមភរិយាដ៏ស្មោះស្ម័គ្រ របស់លោកតា វណ្ណ ម៉ូលីវណ្ណ ទើបទទួលមរណភាពយប់មិញនេះ

  • 2021-03-06 04:01:29
  • ចំនួនមតិ 340 | ចំនួនចែករំលែក 1488

ចន្លោះមិនឃើញ

លោកយាយជនជាតិស្វីស ឈ្មោះ អំប្យែ ហ្សេទ្រូដ ដែលត្រូវបានប្រជាជនខ្មែរដឹងថា ជាឧត្ដមភរិយាដ៏ស្មោះស្ម័គ្រ របស់បិតាស្ថាប្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ នៅយប់ម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ៥ ខែមីនា ២០២១ នេះ ក្នុងវ័យ ៨៨ ឆ្នាំ នាគេហដ្ឋានរបស់លោកយាយ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយរោគាពាធ ។

ជុំវិញរឿងរ៉ាវជីវិតគូដ៏ស្មោះស្ម័គ្ររវាងស្ត្រីបរទេសជនជាតិ ស្វីស ជាមួយនឹងកំពូលស្ថាបត្យករខ្មែរ បើតាម លោកតា ស៊ើង គង់ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា ធ្លាប់រួមការងារជាមួយ លោកតា វណ្ណ ម៉ូលីវណ្ណ តាំងពីឆ្នាំ ១៩៦៤ មកបានផ្ដល់បទសម្ភាសមកកាន់ “Sabay” នាពេលកន្លងទៅថា ភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណ គឺជាឧត្ដមភរិយាដ៏ស្មោះស្ម័គ្រ គោរពស្រឡាញ់ស្វាមីបំផុត។ លោកតា ស៊ើង គង់ និយាយថា លោកតាមិនដែលឃើញស្រ្តីបរទេសណា ដែលស្មោះត្រង់ គោរពស្រឡាញ់ តាមបម្រើស្វាមី គ្រប់ទីកន្លែងដូចជា ភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណនោះទេ។

លោកតា ស៊ើង គង់ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា

លោកតា ស៊ើង គង់ បានរំឮកពីប្រវត្តិរបស់ភរិយា និងលោកតា វណ្ណ ម៉ូលីវណ្ណ ថា អ្នកទាំងពីរបានជួបគ្នាដំបូងអំឡុងទសវត្សជាង ៥០ក្នុងសម័យសង្គមរាស្រ្តនិយម ក្នុងពេលដែល លោកយាយ អំប្យែ ហ្សេទ្រូដ ចុះមកបំពេញការងារឱ្យអង្គការសហប្រជាជាតិ ក្នុងប្រទេសកម្ពុជា។ ក្រោយមក លោកតា វណ្ណ ម៉ូលីវណ្ណ និងភរិយា ក៏បានចាប់ចិត្តប្រតិព័ទ្ធលើគ្នា ហើយក៏បានរៀបការរួមរស់ជាមួយគ្នារហូតមកដល់លោកតា វណ្ណ ម៉ូលីវណ្ណ អស់ជីវិតកាលពីឆ្នាំ ២០១៧ នាគេហដ្ឋានខេត្តសៀមរាប ទីកន្លែងចុងក្រោយដែលអ្នកទាំងពីរបានផ្ញើជីវិតចុងក្រោយជាមួយគ្នា ។

រូបភាព៖ Amazing Cambodia

យ៉ាងណាមិញ មុនលោកតា វណ្ណ ម៉ូលីវណ្ណ បានរៀបការជាមួយភរិយាបច្ចុប្បន្នលោកតា ធ្លាប់មានភរិយាម្ដងរួចមកហើយ។ ឧត្ដមភរិយាទី២ របស់លោកតា បានបំពេញតួនាទីជាភរិយាតាមបែបនារីខ្មែរ មើលថែ លោកតា វណ្ណ ម៉ូលីវណ្ណ រហូតដល់ដង្ហើម ចុងក្រោយ៕

រូបភាព៖ Amazing Cambodia

អត្ថបទដោយ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទពេញនិយម