Fan ​សោះ! ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ ​ស្កាត់​ទៅ​សុំ​ហត្ថលេខា​ពី Haaland ​

  • 2021-04-07 00:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ De Bruyne ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ​ក្រុម Man City ​មុន​នៅ​នាទី​១៩​ ប៉ុន្តែ​ឈាន​ដល់​នាទី​៨៤​ទៅ​ហើយ ​ក៏​ស្រាប់​តែ Reus ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ​ការ​ប្រកួត​ក្បែរ​នឹង​ចប់​ទៅ​ហើយ ប៉ុន្តែ Foden ​អាច​ជួយ​សង្គ្រោះ​ក្រុម Man City ​បាន ​ដោយ​រក​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៩០ ​ទៅ​ហើយ។ ​ចប់​ការ​ប្រកួត Man City ​២-១ Dortmund ​។

​ដោយ​ឡែក​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ គឺ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​បាន​ដើរ​ទៅ​ស្កាត់ Haaland ​និង​សុំ​ហត្ថលេខា​ថែម​ទៀត​ផង។ ​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​ក៏​បាន​ឈប់​និង​ហត្ថលេខា​ឱ្យ​ទៅ​លោក​អាជ្ញាកណ្ដាល​ដែល​ជា Fan ​របស់​គេ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម