​មិន​គួរ​ឱ្យ​ជឿ! Granada គ្រប់​គ្រង​បាល់​១៨​% ​តែ​ឈ្នះ Barca ​២-១​

  • 2021-04-30 00:52:48
  • ចំនួនមតិ 2 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​គ្រប់​គ្នា​សឹង​តែ​មិន​ជឿ ​នៅ​ពេល​បាន​ឃើញ​ក្រុម Granada ​ដែល​គ្រប់គ្រង​បាល់​បាន​ត្រឹម​តែ​១៨​%​ប៉ុណ្ណោះ ប៉ុន្តែ​អាច​រក​បាន​២​គ្រាប់​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​។

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ ​ក្រុម FC Barcelona ​ដែល​ចង់​ឈ្នះ​ប្រកួត​នេះ​ដើម្បី​ឡើង​ទៅ​កំពូល​តារាង​នោះ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។ ​ជាក់​ស្ដែង ​ពួកគេ​រក​បាន​គ្រាប់​បាល់​មុន ​នៅ​នាទី​២៣ ​ដោយ Messi ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​បាល់​ឱ្យ​ក្រុម Granada ​រក​បាន​២​គ្រាប់​យក​ឈ្នះ​វិញ។ ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Machis ​នាទី​៦៣ ​និង Molina ​នៅ​នាទី​៧៩។

​ក្រុម​អ្នក​មាន​បុណ្យ​បាន​បាត់​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ទៅ​ហើយ ​បន្ទាប់​ពី​បរាជ័យ​ប្រកួត​ខាង​លើ​នេះ។ ​ដោយ​លេង​បាន​៣៣​ប្រកួត​ដូច​គ្នា Barca ​នៅ​លេខ​៣ ​មាន​៧១​ពិន្ទុ Real Madrid ​នៅ​លេខ​២ ​មាន​៧១​ពិន្ទុ​ដែរ ​និង​ក្រុម AT Madrid ​មាន​៧៣​ពិន្ទុ៕ ​

អត្ថបទ៖ ប្រុស យុទ្ធ