អនុស្សាវរីយ៍ ចំណងស្នេហ៍២៧ឆ្នាំរបស់មហាសេដ្ឋី Bill Gates និងប្រពន្ធ មុនឈានដល់ពេលលែងលះ

  • 2021-05-04 09:43:03
  • ចំនួនមតិ 49 | ចំនួនចែករំលែក 170

ចន្លោះមិនឃើញ

ឈានមកដល់ផ្លូវបញ្ចប់នៃជីវិតអាពាហ៍ពិពាហ៍២៧ឆ្នាំ ជារឿងសោកស្ដាយមួយចំពោះមហាសេដ្ឋីពិភពលោក Bill Gates និងអ្នកស្រី Melinda Ann French ដែលនឹងលែងលះក្នុងពេលឆាប់ៗ។

ទោះយ៉ាងណាក៏ដោយ មុននឹងឈានមកដល់ផ្លូវបំបែកនេះ ប្ដីប្រពន្ធមួយគូនេះធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើនផងដែរ ដែរ ចាប់តាំងពីធ្វើការរួមគ្នា, ឈានដល់ថ្ងៃមង្គលការ និងធ្លាប់បង្កើតមូលនិធិធំជាងគេបំផុត មានជំនួយប្រមាណ ៤៩,៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៩កន្លងមក។ យើងនឹងលើកយកមកបង្ហាញនូវ រូបថតអនុស្សាវរីយ៍ត្រួសៗពីគូស្នេហ៍មួយគូនេះនាពេលកន្លងមក៖

Bill និង Melinda បានជួបគ្នាលើកដំបូងនៅឆ្នាំ១៩៨៧ ពេលដែលនាងបានចូលរួមជាមួយក្រុមហ៊ុន Microsoft ក្នុងនាមជាអ្នកគ្រប់គ្រងផលិតផល (Product Manager)។

Melinda និង Bill ស្រលាញ់គ្នាអស់រយៈពេល៧ឆ្នាំ មុនពេលពួកគេរៀបការ។ លោកស្រី Melinda បានប្រាប់សារព័ត៌មាន Fortune ថា ម្តាយរបស់នាងមិនគិតថាការជ្រើសរើស CEO ជាគូអនាគត គឺគំនិតល្អទេកាលពីពួកគេទាក់ទងគ្នាដំបូង។

ខណៈមិនទាន់រៀបការ ហើយពួកគេនៅតែធ្វើការកន្លែងជាមួយគ្នា ពួកគេស្នើទៅមិត្តរួមការងារ និងសមាជិកគ្រួសារឱ្យគោរពពីភាពឯកជនរបស់ពួកគេផងដែរ។

លោកស្រី Melinda បានប្រាប់សារព័ត៌មាន Fortune ថាគូស្នេហ៍របស់គាត់គឺគោរពគ្នាទៅវិញទៅមកខ្លាំងណាស់។

ថ្លែងទៅ Fortune ដដែល Melinda ប្រាប់ថាគាត់ចាប់អារម្មណ៍នឹងគំនិតដ៏អស្ចារ្យរបស់ Bill ខ្លាំងណាស់ បន្ថែមពីនេះ គឺភាពចង់ដឹងចង់ឃើញរបស់គាត់តែម្ដង។

បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យហើយ Bill និង Melinda បានធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកនៅ ចុងឆ្នាំ១៩៩៣ ក្នុងដំណើរនោះពួកគេបានជួបប្រជាជនក្រីក្រជាច្រើន។

ពេលដើរលើឆ្នេរខ្សាច់នៅ Zanzibar លោកស្រី Melinda បានប្រាប់សារព័ត៌មាន TED អំពីរបៀបដែលពួកគេអាចប្រើទ្រព្យសម្បត្តិដែលមាន ដើម្បីជួយដល់អ្នកដទៃ។ ហើយនោះក៏ជាពេលដែល មូលនិធិ Bill & Melinda Gates Foundation បានចាប់ផ្ដើមកើតឡើង។ គួរដឹងថា មូលនិធិ Bill & Melinda Gates Foundation ដែលមានអំណោយជាទឹកប្រាក់ ៤៩,៨ពានល់លានដុល្លារ គិតត្រឹមឆ្នាំ២០១៩ គឺជាមូលនិធិធំជាងគេបំផុតក្នុងពិភពលោកផងដែរ។

ប្តីប្រពន្ធមួយគូនេះបានរៀបការនៅ ឆ្នាំ១៩៩៤ លើកោះហាវ៉ៃ ដោយចំណាយអស់លុយ ១លានដុល្លារ។ ដើម្បីឱ្យអាពាហ៍ពិពាហ៍មានលក្ខណៈឯកជន Bill Gates បានកក់បន្ទប់ទាំងអស់នៅក្នុងសណ្ឋាគារ រួមទាំងឧទ្ធម្ភាគចក្រទាំងអស់នៅលើកោះ Maui ដើម្បីការពារភ្ញៀវទេសចរដទៃហោះហើរទៅកាន់

យោងតាមកាសែត The Mirror បានឱ្យដឹងថាប្ដីប្រពន្ធមួយគូនេះមានកូនស្រីពីរនាក់និងកូនប្រុសម្នាក់ ហើយមិនអនុញ្ញាតឱ្យពួកគេណាមួយកាន់តែទូរសព្ទដៃរហូតដល់ពួកគេមានអាយុ ១៤ឆ្នាំឯណោះ

នៅឆ្នាំបន្ទាប់ បន្ដីប្រពន្ធមួយគូនេះ បានទិញវិមាន Xanadu 2.0 ដែលមានតម្លៃ ១២៤លានដុល្លារ នៅតំបន់ Medina ក្រុង Washington

ចំពោះគ្រួសារ Bill Gates សរសើរប្រពន្ធគាត់ថាគឺជាមនុស្សមានគំនិតច្នៃប្រឌិតម្នាក់ និងជាកម្លាំងជម្រុញមួយដ៏ពិសេសសម្រាប់គាត់ និងគ្រួសារ

កូនៗរបស់ Bill Gates ម្នាក់ៗនឹងទទួលមរតកប្រហែល ១០លានដុល្លារ នៃទ្រព្យសម្បត្តិរបស់ឪពុកម្តាយ ចំណែក ៩៨,១ពាន់លានដុល្លារ និងទ្រព្យឯទៀតដែលនៅសល់នឹងជាធ្វើបរិច្ចាគក្នុងកម្មវិធីសប្បុរសធម៌

Melinda បាននិយាយថាប្តីប្រពន្ធពួកគេតែងតែធ្វើម្ហូបញ៉ាំនេះជាមួយគ្នា ដើម្បីរក្សាចំណងជីវិតគូរបស់ពួកគេ

មហាសេដ្ឋី Warren Buffett ដែលស្និទ្ធនឹងគូស្នេហ៍នេះ សរសើរថា Bill Gates គឺវៃឆ្លាតខ្លាំងណាស់ ប៉ុន្ដែបើមើលរូបភាពទាំងមូល Melinda មើលទៅគឺឆ្លាតជាង

ជាចុងក្រោយ មកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅលើ Twitter មហាសេដ្ឋី Bill Gate បានប្រកាសថានឹងលែងលះជាមួយប្រពន្ធរបស់គាត់។

គួរបញ្ជាក់ថា ចំណងស្នេហ៍ដែលឈានដល់បែកបាក់គ្នានេះ មិនបានបញ្ជាក់ពីហេតុផលច្រើននោះទេ គឺគ្រាត់តែពួកគេបានបញ្ជាក់នៅក្នុង Twiiter ថា អ្នកទាំងពីត្រូវការគម្លាតមួយ ចង់បានភាពឯកជន និងចង់ចាប់ផ្ដើមជីវិតថ្មី៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល