Motorola Razr 5G ទូរសព្ទបាត់មុខជាង ១៥ឆ្នាំ ធ្លាក់ថ្លៃអស់ជិតពាក់កណ្ដាល

  • 2021-06-29 02:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទម៉ូដែល Razr ដ៏ល្បីល្បាញរបស់ Motorola ក្នុងជំនាន់មុននេះ បានវិលត្រឡប់មកវិញក្នុងនាមជាស្មាតហ្វូន Android ដែលអេក្រង់របស់វាអាចបត់បានជាពីរ ដែលផ្នែកខាងក្នុងមានទំហំ ៦,២អ៊ីញ និងផ្នែកខាងក្រៅមានទំហំ ២,៧អ៊ីញ។

ទូរសព្ទបត់ដែលល្បីល្បាញកាលពី ១៥ ឆ្នាំមុនរបស់ Motorola ម៉ូឌែល RAZR បានត្រឡប់មកវិញធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កំពុងមានលក់នៅលើទីផ្សារ តាមប្រភពពីហាង សុខ លី ទូរសព្ទដែលបាត់មុខយូ Motorola Razr 5G បច្ចុប្បន្នដាក់លក់ក្នុងតម្លៃប្រមាណជា ១ ៥៩៩ដុល្លារ (ធ្លាក់ថ្លៃអស់ ១ ៤០០ដុល្លារ) តម្លៃនាំយកមកលក់នៅលើទីផ្សារប្រទេសកម្ពុជាដំបូងមានតម្លៃ ២ ៩៩៩ដុល្លារ

Motorola Razr 5G ស៊េរីថ្មីនេះនៅរក្សាទ្រង់ទ្រាយដើមដដែល និងមានដូចជាប្រើបន្ទះឈីប Snapdragon 710,និងដំណើរការដោយ Android 9 Pie, RAM ទំហំ ៦GB, អង្គផ្ទុក ១២៨GB, កាមេរ៉ាមេទំហំ ១៦ MP ដែលមាននូវមុខងារ Night Vision, កាមេរ៉ាខាងក្នុងទំហំ ៥MP, ប្រើរន្ធ USB-C, មាន eSIM និងមានទ្រនាប់ស្កេនម្រាមដៃផងដែរ៕

អត្ថបទ៖ ម៉េងងី