វីដេអូ Flying Car ហោះកន្លះម៉ោងជោគជ័យចុះដល់ដីបត់ស្លាបចូលគ្នា ក្លាយជាឡានវិញជាន់ហ្គែរស្ទុះវឹង
- 2021-06-30 03:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Flying Car ហោះកន្លះម៉ោងជោគជ័យចុះដល់ដីបត់ស្លាបចូលគ្នា ក្លាយជាឡានវិញជាន់ហ្គែរស្ទុះវឹង
ចន្លោះមិនឃើញ
រថយន្តកូនកាត់ យន្តហោះនិងឡាន Flying Car ជាប្រភេទ Prototype បានបញ្ចប់ការហោះសាកល្បងរយៈពេល ៣០ នាទីសំកាំងលើអាកាសយានដ្ឋាន Nitra and Bratislava ប្រទេសស្លូវ៉ាគី។
លោក Stefan Klein ជនជាតិស្លូវ៉ាគីជាអ្នកបច្ចេកទេសនិងជាសាស្រ្តាចារ្យមេកានិចផលិតឡានហោះប្រាប់ BBC កាលពីថ្ងៃចន្ទថា៖ «ឡាននេះបំពាក់ម៉ាស៊ីនរថយន្ត BMW ប្រើសាំងសុទ្ធ អាចហោះបានកម្ពស់ ២៥០០ ម៉ែត្រចម្ងាយ ១០០០ គីឡូម៉ែត្រក្នុងល្បឿនលឿនបំផុត ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងលើអាកាសបាន ៤០ ម៉ោងដូចយន្តហោះខ្នាតតូច។»
ព្រោះវាមានរូបរាងជាឡាន ពេលចង់ហោះត្រូវការពេល ២ នាទីដើម្បីពន្លារស្លាបនិងកង្ហារឲ្យវិលជក់ មុននឹងអាចរត់ឡើងលើអាកាស។ លុះដល់ពេលចុះមកដីវិញ ក៏ត្រូវការពេល២នាទីដើម្បីបត់ស្លាបចូលគ្នា រួចជាន់ហ្គែរបើកដូចឡានធម្មតាទូទៅវិញ។
ឡាននេះធ្វើតេស្តច្រើនលើកច្រើនសារមកហើយ ទើបតែម្ដងនេះ ហ៊ានហោះខ្ពស់ហើយអាចសំកាំងយូរជាងរាល់ដង៕
ទស្សនាវីដេអូហោះសាកល្បង៖