នេះបានទំពាំងល្អ! សង្ហាៗហើយពូកែទៀត នៅក្មេងៗសោះបញ្ចប់ថ្នាក់សិក្សានុយក្លេអ៊ែរពីប្រទេសរុស្ស៉ី

  • 2021-07-16 09:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការបញ្ជាក់របស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា និស្សិតខ្មែរ ២ រូបបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល ពីប្រទេសរុស្ស៉ីប្រកបដោយជោគជ័យ។ នេះបើតាមប្រភពពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ។

សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៉ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៉ី។

គួរបញ្ជាក់ថា អ្នកទាំងពីរជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី