«ខ្ញុំ​គិត​ថា​ក្រុម​ខ្ញុំ​នឹង​ឈ្នះ​ទាំង​អស់​ប្រកួត​ដែល​នៅ​សល់» សម្ដី​ ស្រាំង ទិត្យ​ឈឺ​​ ក្រោយ​ផុត​ពិន័យ​៤​ប្រកួត

  • 2021-09-21 08:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការ​ពារ​របស់​ក្លឹប​បាល់ទាត់​ Angkor Tiger ស្រាំង ទិត្យ​ឈឺ បាន​​តាំង​ចិត្ត​​ថា​ក្រុម​របស់​ខ្លួន​នឹង​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់​​ក្រោយ​ពេល​​ខ្លួន​បាន​​ត្រឡប់​មក​កាន់​ទីលាន​វិញ។

​​​ស្រាំង ទិត្យ​ឈឺ បាន​រក​ពិន័យ​ចំនួន​៤​ប្រកួត​​​​កាល​ជំនួប​ Tiger ​ចាញ់​ណាហ្គា ២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​កាល​ពី​ជើង​ទី​១​។ ក្រោយ​ប្រកួត​នោះ​មក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា Tiger ហាក់​បរាជ័យ​ជា​បន្ទាប់​ៗ​​ពោល​​​គឺ​ធ្លាក់​ពី​កំពូល​តារាង​​មក​​ដល់​​លេខ​៧​នា​ពេល​បច្ចុប្បន្ន​។

​ក្រោយ​រួច​ពី​ការពិន័យ​ពេលនេះ ទិត្យ​ឈឺ ​អាច​ចូល​​លេង​បាន​វិញ​ហើយ​ និង​បាន​និយាយ​ថា ​«ខ្ញុំ​គិត​ថា​ក្រុម​របស់​ខ្ញុំ​នឹង​​ឈ្នះ​ទាំង​អស់​សម្រាប់​ប្រកួត​ដែល​នៅ​សល់​​»។ ចំពោះ​​ទម្រង់​លេង​ដែល​ធ្លាក់​ចុះ​នេះ ខ្សែការពារ​ខាង​លើ​បញ្ជាក់​ថា មក​ពី​កីឡាករ​របស់​​​ខ្លួន​មាន​ខ្លះ​ជាប់​ពិន័យ​ ហើយ​ខ្លះ​ទៀត​​របួស និង​មិន​បានហាត់​ជុំ​គ្នា​ល្អ​​ដោយ​សារ​បិទ​ខ្ទប់​​​នៅ​សៀមរាម​។

​រំលឹក​ថា ​Angkor Tiger បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ ណាហ្គា ៤-២ កាល​ពី​​​ពេល​​ថ្មីៗ​នេះ​​​ក្នុង​ជើង​ទី​២​​​ម្ដង​ទៀត។ ប្រកួត​បន្ទាប់​របស់ Tiger នឹង​ត្រូវ​ប៉ះ វិសាខា ​ដែល​ត្រូវ​លើក​ពេល​​ទៅ​ប្រកួត​នៅ​ពេល​ក្រោយ​ដោយសារ​កូវីដ១៩៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី