ស្នា​លេខ​២០ មិននឹកស្មានខ្លួនឈ្នះពានច្រើនបែបហ្នឹង

  • 2021-10-18 07:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់មានដើមកំណើតមកពីខេត្តបាត់ដំបង វឿន វាសនា ឬ​ស្នា​លេខ២០​បានឱ្យ​ដឹងថា​ រូប​គេសប្បាយចិត្តជាខ្លាំងដែលក្រុមបាល់ទះវិសាខាឈ្នះជើងឯកពានរង្វាន់​បាល់​ទះ​ Special Volleyball Challenge 2021 និងមិននឹកស្មាន​គេឈ្នះពានដល់ទៅ៣បែបនេះទេ។

ស្មាត់កម្ពស់១,៩៤ម៉ែត្រវ័យ២០ឆ្នាំ បានទម្លាយថា ៖«បាទបងនិយាយទៅគឺសប្បាយខ្លាំងមែនទែនបង ព្រោះអីយើងមិននឹកស្មានថាយើងបានដល់ទៅបីហ្នឹងអ៊ីចឹងណា ហើយយើងមិននឹកស្មានថាអ្វីដែលយើងខំប្រឹងប្រែង ហើយអាចយកមកបញ្ចេញសមត្ថភាព ហើយទទួលបានលទ្ធផលល្អឥតខ្ចោះអ៊ីចឹងបង»។

បន្ទាប់​ពី​ជួយក្រុមឈ្នះជើងឯក ពានរង្វាន់ឯកត្តជនដែល​កីឡាករជម្រើសជាតិបាល់ទះលើក្ដារកម្ពុជារូបនេះទទួល​បាន​មាន​ ពានកីឡាករវាយសេវាល្អជាងគេ ពាន​កីឡាករធ្វើរនាំងល្អជាងគេ និងពានកីឡាករឆ្នើម។

ពានរង្វាន់ឯកត្តជនមាន៦ពានដូចជា​ កីឡាករវាយប្រយុទ្ធល្អជាងគេ ពាន​កីឡាករធ្វើរនាំងល្អជាងគេ ពាន​កីឡាករលើកល្អជាងគេ ពាន​កីឡាករវាយសេវាល្អជាងគេ ពាន​កីឡាករឆ្នើម និងពាន​ក្រុមលេងយុទ្ធធម៌។ ចំពោះប្រាក់រង្វាន់ពានឯកត្តជននីមួយៗ អ្នកឈ្នះទទួលបាន ៤០ម៉ឺនរៀល។

គួរ​បញ្ជាក់​ថា ក្រុុម​វិសាខា​បាន​លេខ​១ ក្រុម​ PS Concrete បាន​លេខ២ និង​លេខ​៣​បាន​លើ​ក្រុម​ក្រសួង​មហាផ្ទៃ។ ក្រុម​ជើងឯកទទួលបាន​ ១០លាន​រៀល ជើងឯករង ៨លានរៀល ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​ ៦​លាន​រៀល៕

អត្ថបទ៖ អ៊ុំ សុភក្តិ