លេចធ្លាយ Spec សំខាន់ៗដែលមាននៅលើកំពូលស្មាតហ្វូនថ្មី Reno 7 របស់ Oppo
- 2021-10-18 09:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយ Spec សំខាន់ៗដែលមាននៅលើកំពូលស្មាតហ្វូនថ្មី Reno 7 របស់ Oppo
ចន្លោះមិនឃើញ
Oppo នឹងបញ្ចេញកំពូលស្មាតហ្វូនថ្មីរបស់ខ្លួន Reno 7 នៅចុងឆ្នាំ២០២១នេះ ដែលភាពខ្លាំងរបស់វាគឺផ្តោតលើផ្នែកកាមេរ៉ា មានគោលដៅលើអ្នកប្រើប្រាស់ដែលចូលចិត្តថតរូប។
មុនប្រកាសចេញជាផ្លូវ គឺមានការលេចធ្លាយ Spec របស់ Reno 7 នៅលើបណ្តាញសង្គមចិន បង្ហាញថា វាមានកាមេរ៉ាភ្នែក៣ ខាងក្រោយ ដោយភ្នែកទីមួយមានទំហំ 50MP ប្រើសេនស័រ Sony IMX766។ ភ្នែកទី២ មានទំហំ 8MP ជាប្រភេទ ultrawide ប្រើសេនស័រ Sony IMX355 និងភ្នែកទី៣ ទំហំ 2MP សម្រាប់ថតរូបបែប Portrait។ ឯផ្នែកកាមេរ៉ាខាងមុខ ឬសែលហ្វី មានទំហំ 32MP ប្រើសេនស័រ Sony IMX615។
វានឹងមានអេក្រង់ទំហំ ៦,៥អ៊ិញ កម្រិតបញ្ចេញរូបភាព Full HD+ កញ្ចក់ប្រភេទ AMOLED ជាមួយល្បឿនអេក្រង់ 90Hz។ កញ្ចក់ការពារជាប្រភេទ Gorilla ជំនាន់ទី៥។
ឈីបរបស់ Reno 7 ជាប្រភេទ Snapdragon 888+ ភ្ជាប់មកជាមួយ RAM ទំហំ 8GB/12GB និងអង្គផ្ទុកទិន្ន័យ 256GB ព្រមទាំង UFS 3.1។ ថាមពលថ្មរបស់វា មានទំហំ 4500mAh គាំទ្រដោយឆ្នាំងសាកលឿន 65W។ ក្រៅពីនេះ វាក៏មានប្រព័ន្ធត្រជាក់ ដែលជួយកាត់បន្ថយកម្តៅទូរសព្ទ, បំពង់សំឡេង stereo ចំនួនពីរ និងមុខងារ NFC ជាដើម៕