សាលាអន្តរជាតិ វេសវីយូ កម្ពុជា បង្កើតមជ្ឈមណ្ឌលធ្វើតេស្ត IELTS ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស

  • 2021-10-19 09:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិកូវីដ ១៩បានជះឥទ្ធិពល និងប៉ះពាល់ដល់វិស័យជាច្រើនទូទាំងសកលលោក ប៉ុន្តែ គណៈគ្រប់គ្រងរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅតែបន្តខិតខំយ៉ាងសស្រាក់សស្រាំក្នុងការផ្តល់ថ្នាលអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស ឱ្យស្របតាមស្តង់ដារអន្តរជាតិខ្ពស់ និងពង្រឹង ក្នុងទិសដៅមួយធ្វើយ៉ាងណា ឱ្យកុលបុត្រកុលធីតាខ្មែរទទួលបានជោគជ័យខ្ពស់ទាំងក្នុង និងក្រៅប្រទេសនាថ្ងៃអនាគត។

សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំនូវកម្មវិធីសិក្សាកម្រិតអន្តរជាតិ ដោយរួមបញ្ចូលកម្មវិធីសិក្សាជាភាសាខ្មែរ ដែលបច្ចុប្បន្ននេះសាលាបានឆ្លងកាត់ដំណាក់កាលមួយចំនួនដើម្បីក្លាយជាបេក្ខភាពក្នុងការទទួលបានការវាយតម្លៃគុណភាពអប់រំស្តង់ដាអន្តរជាតិពីស្ថាប័នកំពូលទាំងពីរលើពិភពលោកផងដែរ (WASC និង CIS) ផងដែរ។

មិនតែប៉ុណ្ណោះ គណៈគ្រប់គ្រងសាលាក្រោមការដឹកនាំរបស់ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តួចផ្តើមសាងសង់ឡើងនូវអគារសិក្សាថ្មីប្រកបដោយទីធ្លាធំទូលាយ ព្រមទាំងបានបំពាក់នូវគ្រឿងបវិក្ខារទំនើបៗ ប្រកបទៅដោយគុណភាពស្តង់ដារអន្តរជាតិ។ នៅតាមថ្នាក់រៀន សាលមហោស្រព បន្ទប់ប្រជុំ បណ្ណាល័យ និងអាហារដ្ឋានត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយការរចនា និងតុបតែងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់ជូនសិស្សានុសិស្សនូវបទពិសោធសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាព។

ទំរាំឈានដល់ការទទួលបាននូវមុខងារ ឬតួនាទីដ៏សមប្រកបណាមួយ មាតាបិតា និងអាណាព្យាបាលគ្រប់រូបតែងចង់ឃើញបុត្រធីតារបស់ពួកគាត់មានជម្រើស និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យធំៗនិងល្បីៗនៅឯបរទេសផងដែរ។ លក្ខខណ្ឌដ៏ចាំបាច់មួយដើម្បីទទួលបានការអនុញ្ញាតឱ្យចូលសិក្សានៅសាកលវិទ្យាល័យក្រៅប្រទេសទាំងនោះបាន គឺសិស្សានុសិស្សត្រូវមានពិន្ទុខ្ពស់ក្នុងការប្រើប្រាស់ភាសាអង់គ្លេសតាមរយៈលទ្ធផលតេស្តវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិមួយ ហៅកាត់ថា (IELTS)។

IELTS ជាតេស្តស្តង់ដាអន្តរជាតិដែលរៀបចំឡើងដោយសាកលវិទ្យាល័យកំពូល ឈ្មោះថា Cambridge University នៅចក្រភពអង់គ្លេសដែលប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពទៅលើការស្តាប់ ការអាន ការសរសេរ និងការនិយាយ ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យជាច្រើននៅលើពិភពលោក។

ទន្ទឹមនឹងនេះសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាសាលាដែលមានការតាំងចិត្តខ្ពស់ ក្នុងការត្រៀមសិស្សានុសិស្សរបស់ខ្លួន ឱ្យទទួលបានឱកាសបន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសបានរៀបចំដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃនូវការបំប៉ន និងហ្វឹកហាត់បន្ថែមសមត្ថភាពសិស្សានុសិស្សឲ្យពួកគាត់អាចទទួលបានលទ្ធផលល្អលើតេស្ត IELTS ពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយអាចចូលរៀននៅសាកលវិទ្យាល័យកំពូលៗលើពិភពលោកបាន។

ដោយមើលឃើញពីសារៈសំខាន់នេះហើយទើបសាលាបានរៀបចំពិធីចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនិង ស្ថាប័នអប់រំ IDP Education ក្នុងការបង្កើតមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលារបស់ខ្លួនផ្ទាល់តែម្តង។ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានលើកឡើងថា “ការបង្កើតនូវមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលារបស់យើង បានបង្ហាញច្បាស់នូវឆន្ទៈមុតមាំក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់សិស្សានុសិស្សយើង ឱ្យទទួលបានឱកាសខ្ពស់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្អៗជុំវិញពិភពលោក។

សិស្សានុសិស្សនឹងទទួលបាននូវការហ្វឹកហាត់ស្របតាមស្តង់ដារពិតប្រាកដ ដែលអាចសម្រួចសមត្ថភាពពួកគាត់ដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រលង តេស្ត IELTS ជាផ្លូវការរួមជាមួយនិងកម្មវិធីសិក្សាដ៏សម្បូរបែបដែលបានរៀបចំយ៉ាងល្អិតល្អន់ផងដែរ។” ជាមួយនិងកិច្ចសហប្រតិបត្តិការដ៏មោះមុតនេះភាគីទាំងពីរជឿជាក់ថាបេសកកម្មនេះនឹងក្លាយជាកាលិ ករសំខាន់មួយក្នុងការចូលរួមពង្រឹងចំណេះដឹងសិស្សានុសិស្សយើងឱ្យកាន់តែប្រសើរជាក់ជាពុំខាន៕

ដើម្បីជ្រាបជាព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖

• ហ្វេសបុកផេក៖ Westview Cambodian International School

• លេខទូរសព្ទ៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣

អត្ថបទថ្មី