សារមន្ទីរ រោងកុន និងរោងសម្ដែងសិល្បៈ ចាប់បើកឡើងវិញទូទាំងប្រទេស នៅថ្ងៃស្អែកនេះហើយ
- 2021-11-17 12:25:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរ រោងកុន និងរោងសម្ដែងសិល្បៈ ចាប់បើកឡើងវិញទូទាំងប្រទេស នៅថ្ងៃស្អែកនេះហើយ
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: នៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើ សារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: នៅតាមបណ្តាខេត្តនានា នឹងបើកឲ្យចូលទស្សនាឡើងវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ ដោយតម្រូវឲ្យគោរពអនុវត្តឲ្យខ្ជាប់ខ្ជួនបំផុតតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលនានារបស់ក្រសួងសុខាភិបាលផងដែរ ដើម្បីជៀសវាងឆ្លងជំងឺកូវីដ-១៩។
សូមរំលឹកផងដែរថាចំពោះតំបន់រាជធានីភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតឲ្យបើដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:នេះមុនគេ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១រហូតមក៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួង៖