ធំលឿនណាស់ ! រំលងមិនប៉ុន្មានឆ្នាំសោះ លីងគ័ង្គ និង ជាតា ពេលនេះពេញវ័យអស់ហើយ ថែមទាំងពូកែៗទៀត

  • 2021-11-25 04:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេងសំឡេងធំ ឡុង លីងគ័ង្គ និង តារាចម្រៀងស្រស់ស្អាតគួរឲ្យស្រលាញ់ សុខ សុជាតា ដែលគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់កាលពីប៉ុន្មានឆ្នាំមុនពួកគេបានប្រលងចម្រៀងក្នុងកម្មវិធីរបស់ទូរទស្សន៏ធំមួយ ពេលនេះពួកគេកំលោះក្រមុំអស់ហើយ ។

បន្ទាប់ពីខានឃើញអ្នកទាំងពីរយូរ ពេលនេះម្នាក់ៗហាក់ប្រែប្លែកធំរាងៗខ្លួនមើលទៅស្រស់សង្ហាពេញកំលោះក្រមុំអស់ហើយ មើលសឹងមិនស្គាល់ ចំណែកអាយុនិងបទពិសោធន៏នៃការងារច្រៀងរាំ របស់អ្នកទាំងពីរក៏គួរឲ្យកោតសរសើរនឹងកត់សម្គាល់ផងដែរ ដែលពួកគេសុទ្ធតែជាក្មេងឆ្លាតៗគួរឲ្យស្រលាញ់។

ឡុង លីងគ័ង្គ កុមារារូបនេះតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាសនាកំឡុងឆ្នាំ ២០១៧ កន្លងទៅ។ ត្បិតតែពេលនោះ មិនបានក្លាយជាម្ចាស់ពានក៏ពិតមែន ប៉ុន្តែ លីងគ័ង្គ ក៏ត្រូវបានជ្រើសរើសក្លាយជាតារាចម្រៀងអាជីពមួយរូបផងដែរប្រចាំផលិតកម្មរស្មីហង្សមាស។

សុខ សុជាតា កុមារីរូបនេះ បានប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយ ដោយកាលនោះនាងគ្រាន់តេជាក្មេងស្រីតូចច្រមក់ម្នាក់ប៉ុណ្ណោះ រំលងមិនបានប៉ុន្មានឆ្នាំផង តារាចម្រៀងរូបនេះធំឡើងពេញរូបរាង ចំណែកមុខមាត់ក៏ស្រស់ស្អាតដែរ ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី