បើសង្ស័យឆាប់ធ្វើតេស្ត! អ្នកវិជ្ជមានវីរុសកូវីដ អូមីក្រុង មានករណីខ្លះមិនចេញរោគសញ្ញាអ្វីឡើយ

  • 2021-12-06 07:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូវីដបំប្លែងថ្មី ទម្រង់ អូមីក្រុង (Omicron) មានលក្ខណៈឆ្លងលឿន និងអាចធ្វើឱ្យអ្នកជំងឺមានសភាពទ្រុឌទ្រោមជាដើម។ អង្គការសុខភាពពិភពលោក ក៏បានចេញសារថ្លែងប្រាប់ប្រទេសនានានៅលើពិភពលោក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសបំប្លែងថ្មីប្រភេទនេះ។

បើតាមការឱ្យដឹងពីអ្នកជំនាញ មនុស្សដែលបានឆ្លងវីរុសកូវីដ អូមីក្រុង អាចចេញរោគសញ្ញាតិចតួច និង អ្នកមួយចំនួនអាចគ្មានចេញរោគសញ្ញាសោះក៏មានដែរ បើទោះបីជាឥទ្ធិពលរបស់វីរុសដែលមានប្រភពដើមមកពីទ្វីបអាហ្វ្រិកមួយនេះ អាចបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវីរុស ដែលតា ក៏ដោយចុះ។

ក្រុមគ្រូពេទ្យជំនាញបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាអាចឱ្យមនុស្សកត់សម្គាល់នូវរោគសញ្ញា នៃវីរុសកូវីដប្រភេទ អូមីក្រុង នេះ។ យោងតាមបទពិសោធន៍នៃអ្នកដែលបានឆ្លងវីរុសកូវីដ ប្រភេទថ្មីដ៏គួរឱ្យព្រួយបារម្ភមួយនេះ មានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ចេញរោគសញ្ញា ឈឺបំពង់ក អស់កម្លាំងល្ហិតល្ហៃ និងឈឺចាប់ពេញរាងកាយ ជាដើម៕

ប្រភព៖ Live Mint   ប្រែសម្រួល ៖ សង្ហា