រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍ - ម៉ារ៉ាតុងអង្គរ ប្តេជ្ញាលើកស្ទួយវិស័យទេសចរណ៍ និងកីឡា

  • 2021-12-17 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រៀមហើយឬនៅសម្រាប់ការចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅ តំបន់អង្គរ? តោះចូលរួមសាជាថ្មី ក៏ដូចជាការបើកទំព័រថ្មីនៃការបើកប្រទេសឱ្យដំណើរការធម្មតាឡើងវិញក្រោយខកខានអស់រយៈពេលមួយឆ្នាំកន្លងមក។

ស្របពេលដែលទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ព្រឹត្តិការណ៍នេះត្រូវបានរំពឹងទុកថានឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយក្នុងការធ្វើឱ្យវិស័យកីឡា និងទេសចរណ៍ទូទាំងកម្ពុជាកាន់តែមានភាពល្អប្រសើរក្រោយរងការវាយប្រហារដោយសារតែកូវីដ ១៩។

កម្មវិធីនេះមានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយសុវត្ថិភាពបំផុតជូនដល់អ្នកចូលរួមទាំងអស់។

ដើម្បីផ្ដល់ជូនទាំងទំនុកចិត្ត និងសុវត្ថិភាព ក្រុមហ៊ុន មេនូឡាយហ្វ៍ និងគណៈកម្មាធិការរៀបចំកម្មវិធីបានដាក់ផែនការសុវត្ថិភាព និងអនុវត្តតាមការណែនាំរបស់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ដើម្បីធានាថាអ្នករត់ នឹងរត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍។ យ៉ាងណាមិញ អ្នកចូលរួមទាំងអស់កុំភ្លេចថែរក្សាសុខភាព ក៏ដូចជា៖

១. ពាក់ម៉ាស ឱ្យបានត្រឹមត្រូវក្នុងកន្លែងបិទជិត ឬមានមនុស្សច្រើន

២. បាញ់អាល់កុល ឬជែលលាងដៃ

ត្រូវរក្សាគម្លាតពីគ្នាដើម្បីផ្ដល់នូវសុវត្ថិភាពខ្លួនឯង និងអ្នកនៅជុំវិញខ្លួន។

ដើម្បីធានាបានថាអ្នកចូលរួមនឹងទទួលបាននូវបទពិសោធថ្មីៗ អនុស្សាវរីយ៍ល្អៗ និងបរិយាកាសដ៏ស្រស់ត្រកាលនៅតំបន់អង្គរ ក៏ដូចជារួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ តាមរយៈការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិនេះផងដែរ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Manulife Cambodia បានថ្លែងថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តការគាំទ្រព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ២០១៤ ដែលជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរ។ ឆ្នាំនេះ យើងមានទំនួលខុសត្រូវខ្ពស់លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកប្រទេស និងសេដ្ឋកិច្ចជាតិឡើងវិញ»។

ចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ទេសចរណ៍ជាតិឱ្យរស់ឡើងវិញ និងបើកឆាកនៃការរស់នៅតាមគន្លងថ្មីទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍នេះ សូមចូលទៅកាន់

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី