ត្រៀមជួបវាគ្មិនពិសេស! លោក ជា វិរៈ បង្ហាញបទពិសោធន៍ការងារផ្នែកឱសថជាង ១០ឆ្នាំនៅបរទេសមុនសម្រេចចិត្តមកបើកអាជីវកម្មនៅខ្មែរ
- 2022-01-06 02:21:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមជួបវាគ្មិនពិសេស! លោក ជា វិរៈ បង្ហាញបទពិសោធន៍ការងារផ្នែកឱសថជាង ១០ឆ្នាំនៅបរទេសមុនសម្រេចចិត្តមកបើកអាជីវកម្មនៅខ្មែរ
ចន្លោះមិនឃើញ
លោក ជា វិរៈ ជានាយកប្រតិបត្តិ Pilltech នឹងមកចូលរួមក្នុងកម្មវិធី Starting Up សម្រាប់សប្ដាហ៍ថ្មីនេះ ដែលលោកនឹងមកបង្ហាញពីបទពិសោធន៍ការងារក្នុងវិស័យសុខាភិបាល និងជីវិតរៀនសូត្រនៅលើទឹកដីសហរដ្ឋអាមេរិក ពីចាប់ផ្ដើមដំបូងរហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដល់សព្វថ្ងៃ និងកំពុងបើកអាជីវកម្មនៅខ្មែរ។
លោក ជា វិរៈ បានបញ្ចប់បរិញ្ញាប័ត្រជីវវិទ្យានៅ University of California, San Diego, USA ឆ្នាំ ១៩៩៨-២០០១ និងបញ្ចប់ថ្នាក់បណ្ឌិតឯកទេសឱសថនៅ Pacific University, USA ឆ្នាំ ២០០៦-២០០៩។ ក្នុងបទពិសោធន៍ការងារផ្នែកឱសថច្រើនជាង ១០ ឆ្នាំធ្លាប់បម្រើការជាមួយយីហោឱសថធំៗដូចជា Walgreens Pharmacy សហរដ្ឋអាមេរិកជាដើម។ បទពិសោធ៍អនុវត្តផ្ទាល់ជាមួយឱសថស្ថានរាប់ពាន់កន្លែងនៅកម្ពុជាអស់ជាច្រើនឆ្នាំជាប្រធានគ្របគ្រង Eurocham Cambodia Healthcare Committee ឆ្នាំ ២០២០ នាយកប្រតិបត្តិក្រុមហ៊ុន Community Pharma បង្កើតឆ្នាំ ២០១៧។
ចង់ដឹងច្បាស់ពីជីវប្រវត្តរបស់លោកយ៉ាងណា ប្រិយមិត្តកុំភ្លេចរង់ចាំតាមដាននៅក្នុងកម្មវិធី Starting Up សប្ដាហ៍ទី២៥ ។ កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ទី២៥ ដោយជួបជាមួយ លោក ជា វិរៈ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"៕