សត្វ​អូទ្រីស​ជិត​ ១០០ក្បាល​ បាន​រត់​ប្រណាំង​គ្នា​ លើ​ដង​ផ្លូវ​ទាំង​កណ្ដាល​យប់​ នៅ​ប្រទេស​ចិន​

  • 2022-01-11 11:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​អូទ្រីស​ជាង​ ១០០ក្បាល​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាន​រត់​ប្រណាំង​គ្នា​ លើ​ដង​ផ្លូវ​ទាំង​កណ្ដាល​យប់​ នៅ​ឯ​ទី​ក្រុង​ Chongzuo ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ South China Morning Post បាន​ឲ្យ​ដឹង​ថា​ អូទ្រីស​ទាំង​នេះ​បាន​រត់​ចេញ​ពី​កសិដ្ឋាន​ ដែល​នៅ​ក្បែរ​នោះ​ ក្រោយ​អ្នក​ធ្វើ​ការ​នៅ​កសិដ្ឋាន​នោះ​ បាន​ភ្លេច​បិទ​របង​សត្វ​អូទ្រីស​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

ម្ចាស់​កសិដ្ឋាន​ខាង​លើ​នេះ​ក៏​បាន​ដឹង​ហេតុការណ៍​នេះ​ភ្លាមៗ​ផង​ដែរ​ ដោយ​នាំ​គ្នា​ទៅ​ចាប់​អូទ្រីស​ ដែល​បាន​រត់​ចេញ​នោះ​វិញ​ ប៉ុន្តែ​មិន​អាច​ចាប់​បាន​វិញ​ទាំង​អស់​នោះ​ទេ​ ដោយ​បាន​បាត់​ជាង​ ៣០​ក្បាល​ ខណៈ​អូទ្រីស​នៅ​ទី​ផ្សារ​ស្រុក​ចិន​មាន​តម្លៃ​ជាង​ ៣១៤​ដុល្លារ​ ក្នុង​មួយ​ក្បាល​។

ហេតុការណ៍​ខាង​លើ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​របួស​នោះ​ ដោយ​គ្រាន់​តែ​វីដេអូ​នៃ​រត់​ជា​ក្រុម​របស់​សត្វ​អូទ្រីស​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ផ្សព្វផ្សាយ​ល្បី​ល្បាញ​ពាស​ពេញ​ប្រទេស​ចិន​៕

ប្រភព៖ South China Morning Post   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី